សូមស្វាគមន៍មកកាន់គេហទំព័ររបស់គណៈឆ្មបកម្ពុជា!
គណៈឆ្មបកម្ពុជាទទួលខុសត្រូវលើការឃ្លំាមើលការប្រព្រឹត្តរបស់ឆ្មប។ គោល​បំណង​របស់​គណៈឆ្មប​កម្ពុជា​គឺ​ផ្តល់​សុវត្ថិភាព​និងការពារ​សុខភាពរបស់     
​មាតា និង​ទារក​ទើបកើត  តាមរយៈ​ការចុះបញ្ជី  ការ​រៀប​ចំបទដ្ឋាននៃការអប់រំ និងការអនុវត្តរបស់ឆ្មប  ឃ្លាំមើលការប្រព្រឹត្តរបស់ឆ្មប និង ​ដោះ​ស្រាយ
ការអនុវត្តមិនត្រឹមត្រូវរបស់ឆ្មប។ លោក​អ្នក​អាច​ស្វែង​រក​ព័ត៌​មាន​បន្ថែម​អំពី​គណៈ​ឆ្មប​កម្ពុជា​តាម​រយៈ​គេហ​ទំព័រ​របស់យើង។
 
ព័ត៌មានថ្មី!

ឆ្នាំ២០១៩
អបអរសារទទិវាឆ្មបជាតិដែលប្រព្រឹត្តិទៅនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩ នៅសណ្ឋាគារភ្នំពេញ
ថ្ងៃទី ០២ ខែឧសភា  ឆ្នាំ២០១៩
ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៩

អបអរសារទទិវាឆ្មបជាតិដែលប្រព្រឹត្តិទៅនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩ នៅសណ្ឋាគារភ្នំពេញ ក្រោមប្រធានបទ “ឆ្មបជាអ្នកការពារសិទ្ធិស្ត្រី” ក្នុងគោលបំណង
១) បង្ហាញពីនាទីដ៏សំខាន់របស់ឆ្មបក្នុងការធ្វើឲ្យសិទ្ធិស្ត្រីកាន់តែប្រសើរឡើងក្នុងការថែទាំសុខភាព
២) ផ្តល់ចំណេះដឹងអំពីការទទួលខុសត្រូវរបស់ឆ្មបក្នុងនាមជាអ្នកការពារសិទ្ធិស្ត្រី
៣) លើកកំពស់ភាពស្មើរគ្នានៃសិទ្ធិ និងឱកាសសម្រាប់ឆ្មបគ្រប់រូប និងការចែករំលែកចំណេះដឹងគ្នា

ក្នុងឱកាសនោះដែរគណៈឆ្មបកម្ពុជា បានធ្វើបទបង្ហាញពី លទ្ធផលការងារដែលសម្រេចបានរបស់គណៈឆ្មបកម្ពុជា នៅឆ្នាំ២០១៨ និងការងារអាទិភាពដែលត្រូវអនុវត្តក្នុងឆ្នាំ ២០១៩ ដែលបង្ហាញដោយលោកស្រី ហែម ណាវី ប្រធានក្រុមប្រឹក្សាគណៈឆ្មបកម្ពុជា ។


កិច្ចប្រជុំរៀបចំ Guideline CPD សម្រាប់គណៈវិជ្ជាជីវៈទាំង៥ នៅសណ្ឋាគារហុីម៉ាវារី
ថ្ងៃទី០៩  ខែមេសា  ឆ្នាំ២០១៩
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩

ចូលរួមកិច្ចប្រជុំរៀបចំ Guideline CPD សម្រាប់គណៈវិជ្ជាជីវៈទាំង៥ នៅសណ្ឋាគារហុីម៉ាវារី លើកទី១ ថ្ងៃទី ០៩ ខែមេសា និងលើកទី២ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដែលឧបត្ថម្ភដោយអង្គការ GIZ .



ការប្រជុំពិភាក្សាការងារជាមួយក្រុមការងារសមាគមគិលានុបដ្ឋាកកម្ពុជា
ថ្ងៃទី២៥  ខែមេសា  ឆ្នាំ២០១៩
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩
ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅការិយាល័យ កឆជ បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារសមាគមគិលានុបដ្ឋាកកម្ពុជា
ដែលទើបទទួលបានការចុះបញ្ជីជាផ្លូវការពីក្រសួងមហាផ្ទៃ ។




ទស្សនៈកិច្ចសិក្សាពីប្រទេសបង់ក្លាដេស
ថ្ងៃទី១១  ខែមេសា  ឆ្នាំ២០១៩
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩

រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រុមប្រឹក្សាគណៈឆ្មបជាតិ បានទទួលជួបសំណេះសំណាលការងារជាមួយក្រុមឆ្មបអញ្ជើញមកធ្វើទស្សនៈកិច្ចសិក្សាពីប្រទេសបង់ក្លាដេស ។




វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តព្រះវិហារ
ថ្ងៃទី០៩  ខែមេសា  ឆ្នាំ២០១៩
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តព្រះវិហារ ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ.



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
ថ្ងៃទី០៤  ខែមេសា  ឆ្នាំ២០១៩
ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ.



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តប៉ៃលិន
ថ្ងៃទី០២  ខែមេសា  ឆ្នាំ២០១៩
ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តប៉ៃលិន ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ.



សិក្ខាសាលាស្តីពី៖ ផ្សព្វផ្សាយពីការដាក់ឲ្យអនុវត្តការបន្តអាជ្ញាបណ្ណឆ្មបតាមប្រព័ន្ធអនឡាញ
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩

ថ្ងៃទី ២៩ ខែមិនាឆ្នាំ២០១៩ ក្រុមប្រឹក្សាគណៈឆ្មបជាតិបានរៀបចំសិក្ខាសាលាស្តីពី៖ ផ្សព្វផ្សាយពីការដាក់ឲ្យអនុវត្តការបន្តអាជ្ញាបណ្ណឆ្មបតាមប្រព័ន្ធអនឡាញ (RMS) នៅបន្ទប់ប្រជុំនៃសាកលវិទ្យាល័យកំពង់ចាម ទីរួមខេត្តកំពង់ចាម



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តព្រះសីហនុ
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តព្រះសីហនុ ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ.



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តកោះកុង
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តកោះកុង ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ.



សិក្ខាសាលាស្តីពី៖ ផ្សព្វផ្សាយពីការដាក់ឲ្យអនុវត្តការបន្តអាជ្ញាបណ្ណឆ្មបតាមប្រព័ន្ធអនឡាញ
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩

ថ្ងៃទី ២២ ខែមិនាឆ្នាំ២០១៩ ក្រុមប្រឹក្សាគណៈឆ្មបជាតិបានរៀបចំសិក្ខាសាលាស្តីពី៖ ផ្សព្វផ្សាយពីការដាក់ឲ្យអនុវត្តការបន្តអាជ្ញាបណ្ណឆ្មបតាមប្រព័ន្ធអនឡាញ (RMS) នៅបន្ទប់ប្រជុំភ្លោះ NIPH ក្នុងបរិវេណទីស្តីការក្រសួងសុខាភិបាល។


វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តសៀមរាប
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តសៀមរាប ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ.



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តឧត្តរមានជ័យ
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តឧត្តរមានជ័យ ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ.



សិក្ខាសាលាស្តីពី​ ការត្រួតពិនិត្យឡេីងវិញការអនុវត្ត​ន៏​ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គណ:វិជ្ជាជីវ:សុខាភិបាល​ 2015-2020
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩

ថ្ងៃទី១៤ ខែមិនាឆ្នាំ២០១៩ សិក្ខាសាលាស្តីពី​ ការត្រួតពិនិត្យឡេីងវិញការអនុវត្ត​ន៏​ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គណ:វិជ្ជាជីវ:សុខាភិបាល​ 2015-2020ដែលរៀបចំឡើងដោយគម្រោង EQHA atHotel Sunway.






កិច្ចប្រជុំស្តីពី ការរៀបចំគោលការណ៏ណែនាំការអភិវឌ្ឍន៏វិជ្ជាជីវៈបន្តសម្រាប់គណៈវិជ្ជាជីវៈសុខាភិបាល
ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩
ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩

កិច្ចប្រជុំស្តីពី ការរៀបចំគោលការណ៏ណែនាំការអភិវឌ្ឍន៏វិជ្ជាជីវៈបន្តសម្រាប់គណៈវិជ្ជាជីវៈសុខាភិបាល ដែលរៀបចំដោយអង្គការ GIZ នៅសណ្ឋាគារសាន់វ៉េ រសៀលថ្ងៃទី ៧ខែមីនា ឆ្នាំ២០១៩ ។




វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តស្វាយរៀង
ថ្ងៃទី២៨ ខែកុម្ភៈ  ឆ្នាំ២០១៩
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ ( HHTOT E-Learning) នៅខេត្តស្វាយរៀង ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ .



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តព្រៃវែង
ថ្ងៃទី២៦ ខែកុម្ភៈ  ឆ្នាំ២០១៩
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ ( HHTOT E-Learning) នៅខេត្តព្រៃវែង ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ .


ទិវាវិទ្យាសាស្ត្រថែទាំគិលានុបដ្ឋាក-យិកា និងឆ្មប លើកទី១
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩
ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៩ លោកស្រីប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ ត្រូវបានអញ្ជើញឲ្យចូលរួមទិវាវិទ្យាសាស្ត្រថែទាំគិលានុបដ្ឋាក-យិកានិងឆ្មប លើកទី១ដែលរៀបចំដោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សូមអបអរសារទរ ។



កិច្ចប្រជុំរបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩
ព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៩ កិច្ចប្រជុំរបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥ ជាមួយគម្រោង FHI360 និងលេខាធិការដ្ឋានរួម។





វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តពោធិ៍សាត់
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ ( HHTOT E-Learning) នៅខេត្តពោធិ៍សាត់ ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ .


វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តកំពង់ឆ្នាំង
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ ( HHTOT E-Learning) នៅខេត្តកំពង់ឆ្នាំង ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ .



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តតាកែវ
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ ( HHTOT E-Learning) នៅខេត្តតាកែវ ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ .



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តកណ្តាល
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ ( HHTOT E-Learning) នៅខេត្តកណ្តាល ដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ .



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តបាត់ដំបង
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩

ដោយមានចំណារឯកភាពពីនាយកដ្ឋានមន្ទីរពេទ្យនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ ( HHTOT E-Learning) នៅខេត្ត បាត់ដំបងដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការGIZ .



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
ក្រុមប្រឹក្សាឆ្មបជាតិ និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តបន្ទាយមានជ័យដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការ GIZ .



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តក្រចេះ
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩

ក្រុមប្រឹក្សាឆ្មបជាតិ និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តក្រចេះដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការ GIZ .



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តមណ្ឌលគិរី
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩

ក្រុមប្រឹក្សាឆ្មបជាតិ និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តមណ្ឌលគិរីដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការ GIZ .



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តកំពង់ចាម
ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩
ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩
ក្រុមប្រឹក្សាឆ្មបជាតិ និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តកំពង់ចាមដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការ GIZ .



វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃនៅខេត្តត្បូងឃ្មុំ
ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩
ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩

ថ្ងៃទី០៨ ខែមករាឆ្នាំ២០១៩ ក្រុមប្រឹក្សាឆ្មបជាតិ និងក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានសហការណ៏គ្នារៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី៖ ការសិក្សាតាមប្រព័ន្ធអនឡាញពីអនាម័យដៃ( HH TOT E-Learning) នៅខេត្តត្បូងឃ្មុំដោយមានការគាំទ្រផ្នែកបច្ចេកទេសនិងថវិកាដោយអង្គការ GIZ .



សិក្ខាសាសាលើកទី០៩ ស្តីពី៖ ការបូកសរុបការងារប្រចាំឆ្នាំរបស់គណៈឆ្មបកម្ពុជា
ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨
ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨

សិក្ខាសាសាលើកទី០៩ស្តីពី៖ ការបូកសរុបការងារប្រចាំឆ្នាំរបស់គណៈឆ្មបកម្ពុជា ថ្ងៃទី១៥ ខែវីច្ឆិកា ឆ្នាំ២០១៨នៅមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី។ សិក្ខាសិលាត្រូវបានរៀបចំដោយ ក្រុមប្រឹក្សាគណៈឆ្មបជាតិ សហការណ៏ជាមួយក្រុមប្រឹក្សាគណៈឆ្មបខេត្តព្រមទាំងមានការចូលរួមពីសំណាក់ សមាជិកគណៈឆ្មបគ្រប់ខេត្តក្រុងរាជធានី ថ្នាក់កណ្តាល និង ភូមិភាគ។ គោលបំណងនៃអង្គសិក្ខាសាលាគឺដើម្បីផ្សព្ធផ្សាយពីផែនការចំណូល ចំណាយប្រចាំឆ្នាំ និង ផែនការសកម្មភាព ដែលសំរេចបាន ដោយការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិ​ភូមិភាគ រាជធានី ខេត្តទាំងអស់ និងលើកទិសដៅសកម្មភាពការងារសំរាប់ឆ្នាំបន្ទាប់ ។


ឆ្នាំ២០១៨

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពីអនាម័យដៃតាមប្រព័ន្ធអនឡាញ
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០១៨ ក្រុមប្រឹក្សាគណៈឆ្មបជាតិ រួមជាមួយគណៈគិលានុបដ្ឋាកម្ពុជា និង នាយកដ្ឋានមន្ទីរពេទ្យ
នៃក្រសួងសុខាភិបាល   បានរៀបចំបណ្តុះបណ្តាលគ្រូបង្គោល  ស្តីពីអនាម័យដៃតាមប្រព័ន្ធអនឡាញ ( E-Learning  of  Hand
Hygiene) ដែលបានទទួលការឧបត្តម្ភទាំងថវិកា និងបច្ចេកទេស ពីអង្គការGIZ និងក្រុមហ៊ុនB-Braun ។ នេះជាការបោះជំហាន
ទៅឲ្យទាន់សម័យកាលបច្ចេកវិទ្យាដើម្បីឈានទៅរកការអភិវឌ្ឍវិជ្ជាជីវ:បន្ត​សម្រាប់ឆ្មប     ហើយក៏ជាការសន្សំពិន្ទុសម្រាប់បន្ត
អាជ្ញាបណ្ណនៅឆ្នាំខាងមុខ។





ការអបអរសាទរទិវាឆ្មបជាតិ សម្រាប់ឆ្នាំ២០១៨
ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨
ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨
អបអរសាទរទិវាឆ្មបជាតិ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨  ក្រោមប្រធានបទ ” ឆ្មបនាំមកនូវការថែទាំប្រកប
ដោយគុណភាព ”។ គោលបំណងនៃអង្គពិធីទាំងមូលគឺដើម្បីផ្សព្វផ្សាយពី៖
១).បង្ហាញអំពីតួនាទីដ៏សំខាន់របស់ឆ្មបក្នុងការកាត់បន្ថយមរណភាពមាតានិងទារក និង ពង្រឹងសុខភាពមាតានិងទារក
តាមរយៈការផ្តល់ការថែទាំប្រកបដោយគុណភាព
២). កៀងគរការគាំទ្រ និងទទួលស្គាល់វិជ្ជាជីវៈឆ្មប និងលើកទឹកចិត្តឆ្មប
៣). ចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងឆ្មបដូចគ្នា
ក្នុងឱកាសនោះដែរគណៈឆ្មបកម្ពុជា ក៏បានចូលរួមធ្វើបទបង្ហាញប្រធានបទស្តីពី " ឆ្មបរួមគ្នាអនុវត្តច្បាប់ស្ត្រីនិងទារកទទួលបាន
សេវាមានគុណភាពខ្ពស់ " ដែលបង្ហាញដោយ កញ្ញា បាន បូរី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាគណៈឆ្មប ។

សិក្ខាសាលាស្តីពីការដាក់ឱ្យប្រើប្រាស់ការចុះបញ្ជិកាតាមប្រព័ន្ធអ៊ីនធឺណេត នៅខេត្តបាត់ដំបង
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ 
ក្រុមប្រឹក្សាគណៈឆ្មបជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ការដាក់ឱ្យប្រើប្រាស់ការចុះបញ្ជិកា
តាមប្រព័ន្ធអ៊ីនធឺណេត  ដោយប្រើប្រាស់ទម្រង់ពាក្យស្នើសុំចុះបញ្ជិកាថ្មី ការគ្រប់គ្រងប្រព័ន្ធទិន្នន័យថ្មី
និងសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០១៨ នៅភូមិភាគទី២ (បាត់ដំបង) នៅសណ្ឋាគារខេមរា១
ខេត្តបាត់ដំបង។



សិក្ខាសាលាស្តីពីការដាក់ឱ្យប្រើប្រាស់ការចុះបញ្ជិកាតាមប្រព័ន្ធអ៊ីនធឺណេត នៅខេត្តកំពង់ចាម
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ 
ក្រុមប្រឹក្សាគណៈឆ្មបជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ការដាក់ឱ្យប្រើប្រាស់ការចុះបញ្ជិកា
តាមប្រព័ន្ធអ៊ីនធឺណេត  ដោយប្រើប្រាស់ទម្រង់ពាក្យស្នើសុំចុះបញ្ជិកាថ្មី ការគ្រប់គ្រងប្រព័ន្ធទិន្នន័យថ្មី
និងសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០១៨ នៅភូមិភាគទី៤ និងទី៥(ស្ទឹងត្រែង និងកំពង់ចាម)
នៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម។



សិក្ខាសាលាស្តីពីការដាក់ឱ្យប្រើប្រាស់ការចុះបញ្ជិកាតាមប្រព័ន្ធអ៊ីនធឺណេត នៅខេត្តកំពត
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ 
ក្រុមប្រឹក្សាគណៈឆ្មបជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ ការដាក់ឱ្យប្រើប្រាស់ការចុះបញ្ជិកា
តាមប្រព័ន្ធអ៊ីនធឺណេត  ដោយប្រើប្រាស់ទម្រង់ពាក្យស្នើសុំចុះបញ្ជិកាថ្មី  ការគ្រប់គ្រងប្រព័ន្ធទិន្នន័យថ្មី
និងសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០១៨ នៅភូមិភាគទី៣(កំពត )។




សិក្ខាសាលាស្តីពីការដាក់ឱ្យប្រើប្រាស់ការចុះបញ្ជិកាតាមប្រព័ន្ធអ៊ីនធឺណេត នៅរាជធានីភ្នំពេញ
ថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០១៨
ថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០១៨
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ 
ក្រុមប្រឹក្សាគណៈឆ្មបជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ ការដាក់ឱ្យប្រើប្រាស់ការចុះបញ្ជិកា
តាមប្រព័ន្ធអ៊ីនធឺណេត  ដោយប្រើប្រាស់ទម្រង់ពាក្យស្នើសុំចុះបញ្ជិកាថ្មី  ការគ្រប់គ្រងប្រព័ន្ធទិន្នន័យថ្មី
និងសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០១៨ នៅភូមិភាគទី១(ភ្នំពេញ/កណ្តាល )។




ឆ្នាំ២០១៧
ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបបន្តលើកទី១ នៅខេត្តតាកែវ
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧
ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបបន្ត លើកទី១​ នៅខេត្តតាកែវ បានប្រារព្ធឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧  ដែលមានឆ្មបចូលរួមប្រមាណជាង ១៥០នាក់ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ  ក្រសួងសុខាភិបាល។
គោលបំណងនៃអង្គពិធីទាំងមូលគឺដើម្បី៖
១. ផ្សព្វផ្សាយពីសារៈសំខាន់នៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត

២. ផ្សព្វផ្សាយពីលកខណ្ឌតម្រូវ និងស្តង់ដានៃការបន្តអជ្ញាប័ណ្ណ
៣. ចែករំលែកចំណេះដឹងថ្មីៗ និងបទពិសោធន៍តាមរយៈបទបង្ហាញ។


ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបបន្តលើកទី១ នៅខេត្តកំពង់ចាម
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧
ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបបន្ត លើកទី១​ នៅខេត្តកំពង់ចាម បានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧  ដែលមានឆ្មបចូលរួមប្រមាណជាង ៣៥០នាក់ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ  ក្រសួងសុខាភិបាល។
គោលបំណងនៃអង្គពិធីទាំងមូលគឺដើម្បី៖
១. ផ្សព្វផ្សាយពីសារៈសំខាន់នៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត

២. ផ្សព្វផ្សាយពីលកខណ្ឌតម្រូវ និងស្តង់ដានៃការបន្តអជ្ញាប័ណ្ណ
៣. ចែករំលែកចំណេះដឹងថ្មីៗ និងបទពិសោធន៍តាមរយៈបទបង្ហាញ។

សិក្ខាសាលាបូកសរុបការងារប្រចាំឆ្នាំរបស់គណៈឆ្មបកម្ពុជា
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧
សិក្ខាសាលាបូកសរុបការងារប្រចាំឆ្នាំរបស់គណៈឆ្មបកម្ពុជា  ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមន្ទីរសុខាភិបាលខេត្តកោះកុង។ គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពីផែនការ ចំណូលចំណាយប្រចាំឆ្នាំ និងផែនការសកម្មភាព
ដែលសម្រេចបានដោយការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិ ភូមិភាគ រាជធានី ខេត្តទាំងអស់។



ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបបន្តលើកទី១ នៅខេត្តកំពត
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧
ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបបន្ត លើកទី១​ នៅខេត្តកំពត បានប្រារព្ធឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧  ដែលមានឆ្មបចូលរួមប្រមាណជាង ២០០នាក់ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ  ក្រសួងសុខាភិបាល។
គោលបំណងនៃអង្គពិធីទាំងមូលគឺដើម្បី៖
១. ផ្សព្វផ្សាយពីសារៈសំខាន់នៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត

២. ផ្សព្វផ្សាយពីលកខណ្ឌតម្រូវ និងស្តង់ដានៃការបន្តអជ្ញាប័ណ្ណ
៣. ចែករំលែកចំណេះដឹងថ្មីៗ និងបទពិសោធន៍តាមរយៈបទបង្ហាញ។


ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧
ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត  បានប្រារព្ធឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧  ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ លឹម តាំង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងឆ្មបចូលរួមប្រមាណជាង៦០នាក់  មកពីសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និង មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
គោលបំណងនៃអង្គពិធីទាំងមូលគឺដើម្បី៖
១. ផ្សព្វផ្សាយពីសារៈសំខាន់នៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត

២. ផ្សព្វផ្សាយពីលកខណ្ឌតម្រូវ និងស្តង់ដានៃការបន្តអជ្ញាប័ណ្ណ
៣. ចែករំលែកចំណេះដឹងថ្មីៗ និងបទពិសោធន៍តាមរយៈបទបង្ហាញ។

ក្រុមប្រឹក្សាគណៈឆ្មបជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការចុះបញ្ជីឆ្មបដល់និយោជក ឆ្មបសាធារណៈ និងឯកជន
ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧
ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧

ក្រុមប្រឹក្សាគណៈឆ្មបជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចុះបញ្ជីឆ្មបដល់និយោជក ឆ្មបសាធារណៈ និងឯកជន ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧នៅសណ្ឋាគារតារារង្សី ខេត្តសៀមរាប សរុបសិក្ខាកាមចូលរួមចំនួនប្រមាណ ១៣០ នាក់ឆ្មបអញ្ជើញមកពី សមាជិក កឆជ. កឆភ កឆខ សៀមរាប លោកប្រធានមន្ទីរសុខាភិបាលខេត្ត.តំណាងដៃគូរអភិវឌ្ឍន៏. ឆ្មបសេវាឯកជន. ឆ្មបសាធារណៈ ឆ្មបមន្ទីរពេទ្យគន្ធបុប្ផា ។ល។ 
គោលបំណងនៃពិធីនេះបង្ហាញពីការទទួលខុសត្រូវរបស់គណៈឆ្មប ទៅលើការចុះបញ្ជីឆ្មប ការផ្តល់អាជ្ញាប័ណ្ណបន្តអជ្ញាប័ណ្ណ និង លក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៏វិជ្ជាជីវៈបន្ត( CPD ) ទៅដល់សមាជិកទាំងអស់ និងជំរាបជូនពួកគាត់ឲ្យមកចុះបញ្ជីឆ្មប ។
ក្នុងអង្គសិក្ខាសាលា លោកស្រី ហែម ណាវីប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិមានមតិស្វាគមនិងបង្ហាញជូនពីប្រវត្តសង្ខេប/តួនាទីរបស់គណៈឆ្មបកម្ពុជា. មតិសំណេះសំណាលនិងប្រកាសបើកដោយ លោកវេជ្ជបណ្ឌិត ក្រុសសារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប. បទបង្ហាញដោយលោកស្រី អ៊ា សំអាត ប្រធានកឆខ សៀមរាប. លោកស្រី ថា ច័ន្ទធូរ .កញ្ញា បាន បូរី អគ្គលេខាធិការរង កឆជ. លោកស្រីម៉ា សេដ្ឋា ប្រធាន កឆភ២ ( បាត់ដំបង ) បង្ហាញជូនពីលក្ខខណ្ឌនៃការចុះបញ្ជីឆ្មប ផ្តល់អាជ្ញាប័ណ្ណបន្តអាជ្ញាប័ណ្ណ ការអភិវឌ្ឍន៏វិជ្ជាជីវៈបន្ត ( CPD )និងក្រមសីលធម៌ឆ្មបដល់សមាជិកចូលរួមទាំងអស់. ឱកាសសំនូរ និងចម្លើយ ។

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការចុះបញ្ជីឆ្មបដល់និយោជន ឆ្មបសាធារណៈ និងឯកជន
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧
ក្រុមប្រឹក្សាគណៈឆ្មបជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចុះបញ្ជីឆ្មបដល់និយោជន ឆ្មបសាធារណៈ និងឯកជន
នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧   នៅសណ្ឋាគារខេមរា ខេត្តបាត់ដំបង  ដែលមានសិក្ខាកាមចូលរួមសរុបចំនួនប្រមាណ
១៥០នាក់  ក្នុងនោះមានឆ្មបដែលអញ្ជើញមកពីសមាជិក   កឆជ    កឆភ     កឆខ    បាត់ដំបង     តំណាងមន្ទីរសុខាភិបាល
តំណាងដៃគូរអភិវឌ្ឍន៍  ឆ្មបសេវាឯកជន  និងនិស្សិតឆ្មបនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង។
គោលបំណងនៃពិធីនេះ    គឺបង្ហាញពីការទទួលខុសត្រូវរបស់គណៈឆ្មប   ទៅលើការចុះបញ្ជិកាឆ្មប       ការផ្តល់អាជ្ញាប័ណ្ណ
បន្តអាជ្ញាប័ណ្ណ និងលក្ខខណ្ឌ  តម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ( CPD ) ទៅដល់សមាជិកទាំងអស់ និងជម្រាបជូនពួកគាត់
ឱ្យមកចុះបញ្ជិកាឆ្មប។ ក្នុងអង្គសិក្ខាសាលា លោកស្រី ហែម ណាវី  ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ មានមតិស្វាគមន៍ និង
បង្ហាញជូនពីប្រវត្តិសង្ខេប  ​តួនាទីរបស់គណៈឆ្មបកម្ពុជា។  មតិសំណេះសំណាល និងប្រកាសបើកដោយ លោកវេជ្ជបណ្ឌិត
ស៊ូ  សានិត  អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង  បទបង្ហាញដោយលោកស្រី រៀម ផល្លីកា ប្រធាន កឆខ បាត់ដំបង កញ្ញា បាន បូរី អគ្គលេខា
ធិការរង​ កឆជ    លោកស្រី ម៉ា សេដ្ឋា  ប្រធាន កឆភ២ ( បាត់ដំបង )  បង្ហាញជូនពីលក្ខខណ្ឌនៃការចុះបញ្ជិកាឆ្មប   ផ្តល់អាជ្ញាប័ណ្ណ ​  បន្តអាជ្ញាប័ណ្ណ ការអភិវឌ្ឍន៍វិជ្ជាជីវៈ (CPD) និងក្រមសីលធ៌មឆ្មប ដល់សមាជិកចូលរួមទាំងអស់។
 
ប្រជុំស្តីពីការកែសម្រួលឡើងវិញនូវស្តង់ដានៃការបន្តអាជ្ញាប័ណ្ណឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់ឆ្មប
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧
ប្រជុំស្តីពីការកែសម្រួលឡើងវិញនូវស្តង់ដានៃការបន្តអាជ្ញាប័ណ្ណឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់ឆ្មប
ដែលបានដឹកនាំដោយក្រុមប្រឹក្សាគណៈឆ្មបជាតិ   នៅភោជនីយដ្ឋានទន្លេបាសាក់១  នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៧   ដែលអញ្ជើញ
ចូលរួមដោយសមាជិកក្រុមប្រឹក្សាគណៈឆ្មបជាតិ ​តំណាងសមាគមឆ្មប ក្រុមប្រឹក្សាគណៈឆ្មបរាជធានី ក្រុមប្រឹក្សាប្រចាំមន្ទីរពេទ្យកាល់ម៉ែត
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត   មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក  មន្ទីរពេទ្យព្រះកុសុមៈ  ឆ្មបតំណាងសាលាបណ្តុំបណ្តាលទាំង
សាធារណៈនិងឯកជន  ឆ្មបតំណាងអង្គការក្រៅរដ្ឋាភិបាល ។ល។
ក្នុងគោលបំណងរឹតបណ្តឹងដល់ឆ្មបដែលកំពុងអនុវត្តវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលទាំងអស់ ត្រូវគោរពទៅតាមលក្ខខណ្ឌកំណត់នេះ
ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញថ្មីៗរបស់ខ្លួនសម្រាប់ផ្តល់សេវាថែទាំដល់មាតា និងទារក ឱ្យទទួលបានគុណភាព និងប្រសិទ្ធភាពខ្ពស់។


សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល  និងណែនាំអំពីការចុះបញ្ជីការ
និងការផ្តល់អជ្ញាប័ណ្ណប្រកបវិជ្ជា
ជីវៈសុខាភិបាលដល់រោងចក្រកាត់ដេរ និងអ្នកផ្តល់សេវាឯកជន   ដែលប្រព្រឹត្តទៅ
នៅសណ្ឋាគារ សាន់វ៉េ   នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧   ក្រោមអធិបតីភាព  ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ និងចូលរួមដោយអ្នកតំណាងក្រសួងសុខាភិបាល     លោកស្រីប្រធានគណៈឆ្មបជាតិ     និង ប្រធាន
គណៈគ្រូពេទ្យ
និងគិលានុបដ្ឋាក សមាគមរោងចក្រនៃព្រះរាជាណាចក្រកម្ពុជា។គោលបំណងនៃអង្គពិធីគឺដើម្បីចែករំលែកច្បាប់ថ្មី
ដល់អ្នកប្រកប
វិជ្ជាជីវៈសុខាភិបាលនៅតាមបណ្តារោងចក្រ សហគ្រាស រួមទាំងការពន្យល់ពីតម្រូវការនៃការចុះបញ្ជី និងការផ្តល់អជ្ញាប័ណ្ឌប្រកបវិជ្ជាជីវៈ។


ការអបអរសាទរទិវាឆ្មបជាតិ សម្រាប់ឆ្នាំ២០១៧
ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧
ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧
ទិវាឆ្មបអន្តរជាតិប្រារព្ធឡើងទៅនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ”ឆ្មប មាតា និងគ្រួសារ រួមគ្នាដើម្បីការសំរាលមានសុវត្ថភាព”។
គោលបំណងនៃអង្គពិធីទាំងមូលគឺដើម្បីផ្សព្វផ្សាយពី៖
១). តួនាទីដ៏សំខាន់របស់ឆ្មបក្នុងការកាត់បន្ថយមរណភាពមាតា និងទារក និងពង្រឹងសុខភាពមាតា និងទារក
២). លើកកម្ពស់ការគាំទ្រ និងទទួលស្គាល់វិជ្ជាជីវៈឆ្មប និងលើកទឹកចិត្តឆ្មប
៣). ចែករំលែក និងបទពិសោធន៍រវាងឆ្មបដូចគ្នា
៤). បង្ហាញពីគោលដៅប្រកបដោយនិរន្តភាព។
ឆ្លៀតក្នុង​ឱកាសនោះដែរ លោកស្រី ហែម ណាវី ប្រធានគណៈឆ្មបជាតិ បានអញ្ជើញចូលរួមជាកិត្តិយស និងធ្វើបទបង្ហាញស្តង់ដាស្តីពីការចុះបញ្ចីឡើងវិញ និងលក្ខខណ្ឌតម្រូវ
ក្នុងការអភិវឌ្ឍបន្តសម្រាប់ឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាសារ ដ៏សំខាន់សម្រាប់ឆ្មបដែលជាសមាជិកគណៈទាំងអស់ត្រូវបំពេញដើម្បីបន្តសមាជិកភាពរបស់ខ្លួន។

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការអភិវឌ្ឍន៍ក្នុងសាលា
ថ្ងៃទី១៦​-១៧  ខែកុម្ភៈ  ឆ្នាំ២០១៧
ថ្ងៃទី១៦​-១៧ ខែកុម្ភៈ ឆ្នាំ២០១៧
គណៈឆ្មបកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់​ ស្តីពីផែនការអភិវឌ្ឍន៍ក្នុងសាលា  ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦​ ដល់ ១៧  ខែកុម្ភៈ  ឆ្នាំ២០១៧  នៅភោជនីយដ្ឋានទន្លេបាសាក់២  រាជធានីភ្នំពេញ។   ដែលឧបត្ថមដោយ កម្មវិធីលើកកំពស់សិទ្ធ​ និងសុខភាពបន្តពូជ សុខភាពផ្លូវភេទនៅកម្ពុជា (UNFPA FUND)។




ឆ្នាំ២០១៦
សិក្ខាសាសាលាផ្សព្វផ្សាយច្បាប់ថ្មី ស្តីអំពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជិវៈវិស័យសុខាភិបាល
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦
សិក្ខាសាសាលាផ្សព្វផ្សាយច្បាប់ថ្មី ស្តីអំពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជិវៈវិស័យសុខាភិបាល នាថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៦ នៅក្រសួងសុខាភិបាល ក្រោមអធិបតីភាព របស់ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ និង ប្រធាន គណៈវិជ្ជាជីវៈទាំង៥ ។ សិក្ខាសាលា មានគោលបំណងផ្សព្វផ្សាយពីច្បាប់ថ្មី ផែនការសកម្មភាពរបស់គណៈវិជ្ជាជីវៈសុខាភិបាល ផែនការជំហ៊ានបន្ទាប់ និងតួនាទីគណៈនីមួយៗ។


សិក្ខាសាលាពិគ្រោះយោបល់​ ស្តីពីការរៀបចំស្តង់ដាគន្លងនៃការបណ្តុះបណ្តាលឆ្មបលើកទី២
ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦
ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំស្តង់ដារគន្លងនៃការបណ្តុះបណ្តាលឆ្មប លើកទី ២   ប្រព្រឹត្តទៅនៅថ្ងៃទី 0៩  ខែ ធ្នូ  ឆ្នាំ ២០១៦
នៅភោជនីដ្ឋានទន្លេបាសាក់។ ដោយ
មានការចូលរួមពីអ្នកតំណាងក្រសួងសុខាភិបាល ក្រសួងអប់រំ សាកលវិទ្យាល័យដែលបណ្តុះបណ្តាល
ឆ្មបរដ្ឋនិងឯកជន  ក្រុមប្រឹក្សាគណៈឆ្មបជាតិ បុគ្គលិកឆ្មបដែល
អញ្ជើញមកពីមន្ទីរពេទ្យ និងអង្គការដៃគូរអភិវឌ្ឍន៏សុខភាពនានា។ អង្គសិក្ខា
សាលាទាំងមូល មានគោលបំណងដើម្បីអភិវឌ្ឍន៏ចំណេះដឹង និងជំនាញរបស់ឆ្មប អោយស្របតាមបទដ្ឋានស្តង់ដារ និងការអភិវឌ្ឍន៏ខ្លួនពី
ឆ្មបបឋម ទ
ៅបរិញ្ញាប័ត្ររង បរិញ្ញាប័ត្រ អនុបណ្ឌិត និង បណ្ឌិត ។


សិក្ខាសាសាបូកសរុបការងារប្រចាំឆ្នាំ
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦
សិក្ខាសាសាបូកសរុបការងារប្រចាំឆ្នាំរបស់គណៈឆ្មបកម្ពុជា ថ្ងៃទី ២១ វីច្ឆិកា ២០១៦នៅ ខេត្ត បាត់ដំបង។ សិក្ខាសិលាត្រូវបានរៀបចំដោយ លោកស្រី ប្រធាន និង សមាជិកគណៈឆ្មបជាតិ ព្រមទាំងមានការចូលរួម ពីសំណាក់ សមាជិកគណៈឆ្មបគ្រប់ខេត្តក្រុង រាជធានី និង ភូមិភាគ។ គោលបំណងនៃអង្គសិក្ខាសាលា គឺដើម្បីផ្សព្ធផ្សាយពី ផែនការចំណូល ចំណាយប្រចាំឆ្នាំ និង ផែនការសកម្មភាព ដែលសំរេចបាន ដោយការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិ​ ភូមិភាគ រាជធានី ខេត្តទាំងអស់។



សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ២០១៦-២០២០​ របស់គណៈឆ្មបកម្ពុជា រួមជាមួយសមាគមឆ្មបកម្ពុជា
ថ្ងៃទី០៨ ខែវិច្ឆិកា​ ឆ្នាំ២០១៦
ថ្ងៃទី០៨ ខែវិច្ឆិកា​ ឆ្នាំ២០១៦
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ២០១៦-២០២០​ របស់គណៈឆ្មបកម្ពុជា រួមជាមួយសមាគមឆ្មបកម្ពុជា នៅ សណ្ឋាគារ សាន់វ៉េ ថ្ងៃទិ ០៨ វិច្ឆិកា ២០១៦។សិក្ខាសាលាមានគោលបំណង គូសបញ្ចាក់អំពី យុទ្ធសាស្រ្ត និង សកម្មភាពរបស់ គណៈឆ្មប និង សមាគមឆ្មបកម្ពុជា ក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ និង ពង្រឹងយន្តការរឹតបន្តឹង សំរាប់អ្នកប្រកបវិជ្ជាជីវៈឆ្មបទាំងអស់។



ការបោះឆ្នោតជ្រើសរើសសមាសសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបមន្ទីរពេទ្យកាល់ម៉ែតអាណត្តិទី២
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦
ការបោះឆ្នោតជ្រើសរើសសមាសសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបមន្ទីរពេទ្យកាល់ម៉ែតអាណត្តិទី ២
ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងសមាជិកឆ្មបចំនួន ៨១ នាក់ និងទទួលលទ្ធផលដូចខាងក្រោម ៖
១ កញ្ញា. ងួន សុភាព ប្រធាន
២ លោកស្រី ឃួន សុភីយ៉ា អនុប្រធាន
៣ លោកស្រី ប៉ុក គន្ធី អគ្គលេខាធិការ
៤ លោកស្រី មៀច សុីណា ហិរញ្ញឹក
៥ លោកស្រី ឌួង ដាវី សមាជិក
៦ លោកស្រី អ៊ុន ប៊ុនសត្យា សមាជិក
៧ លោកស្រី តាំង សុខេង សមាជិក
៨ លោកស្រី ស្វាយ ម៉ូរីន សមាជិក
៩ លោកស្រី លី វណ្ណារី សមាជិក។
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំស្តង់ដារគន្លងនៃការបណ្តុះបណ្តាលឆ្មប
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំស្តង់ដារគន្លងនៃការបណ្តុះបណ្តាលឆ្មប ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារ សាន់វ៉េ​ ដោយមានការចូលរួមពីអ្នកតំណាងក្រសួងសុខាភិបាល  ក្រសួងអប់រំ  សាកលវិទ្យាល័យដែលបណ្តុះបណ្តាលឆ្មបរដ្ឋ និងឯកជន  ក្រុមប្រឹក្សាគណៈឆ្មបជាតិ  បុគ្គលិកឆ្មប ដែលអញ្ជើញមកពីមន្ទីរពេទ្យ និងអង្គការដៃគូរអភិវឌ្ឍន៍សុខភាពនានា។ អង្គសិក្ខាសាលាទាំងមូល មានគោលបំណងដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញរបស់ឆ្មប ឱ្យស្របតាមបទដ្ឋានស្តង់ដារ និងការអភិវឌ្ឍន៍ខ្លួនពីឆ្មបបឋម ទៅបរិញ្ញាប័ត្រ  អនុបណ្ឌិត និង បណ្ឌិត។

សិក្ខាផ្សព្វផ្សាយស្តីពីការចុះបញ្ជីឆ្មប ដល់និយោជក និងឆ្មបឯកជន
ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦
ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦
គណៈឆ្មបកម្ពុជាបានរៀបចំសិក្ខាផ្សព្វផ្សាយស្តីពីការចុះបញ្ជីឆ្មប ដល់និយោជក និងឆ្មបឯកជន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារ សាន់វ៉េ ដែលមានអ្នកចូលរួមជាងមួយរយនាក់ មកពីស្ថាប័នផ្សេងៗគ្នា ដូចជាមកពីក្រសួងសុខាភិបាល  អង្គការដៃគូរអភិវឌ្ឍន៍សុខភាព  គ្លីនីកសុខភាពឯកជន និង​មណ្ឌលសុខភាពសាធារណៈដែលមានទីតាំងនៅរាជធានីភ្នំពេញ។​ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងលើការទទួលខុសត្រូវក្នុងការចុះបញ្ជីឆ្មប និងការចុះបញ្ជីឡើងវិញ រួមបញ្ចូលទាំងការបន្តការអភិវឌ្ឍវិជ្ជាជីវៈ ដល់អ្នកចូលរួមទាំងអស់  ដើម្បីឱ្យពួកគាត់រំលឹកដល់ឆ្មបរបស់ពួកគាត់ឱ្យចុះបញ្ជី។ សិក្ខាសាលានេះត្រូវបានអញ្ជើញជាអធិបតីដោយឯកឧត្តម​ ធា​ គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត Marc Derveeuw  តំណាង កម្មវិធីលើកកំពស់សិទ្ធ​ និងសុខភាពបន្តពូជ សុខភាពផ្លូវភេទនៅកម្ពុជា។ ជាលទ្ធផលនៃសិក្ខាសាលានេះ អ្នកចូលរួមបានស្តាប់ការណែនាំស្តីពីគោលនយោបាយលើសិទ្ធក្នុងការចុះបញ្ជី  សេចក្តីណែនាំការបន្តការអភិវឌ្ឍវិជ្ជាជីវៈ និងក្រមសីលធម៌របស់ឆ្មប។
ពិធីបោះឆ្នាតសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបមន្ទីរពេទ្យព្រះកុសុមៈ
ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦
ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ លោកស្រី ហែម ណាវី ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិបានចូលរួមពិធីបោះឆ្នាតសមាសភាពការិយាល័យក្រុម ប្រឹក្សាគណៈឆ្មបមន្ទីរពេទ្យព្រះកុសុមៈក្នុងរាជធានីភ្នំពេញ ដែលជាសាខាចុងក្រោយគេ និងមានបុគ្គលិកឆ្មប ចំនួន៣០រូប។ ជាលទ្ឋិផល សមាសភាពចំនួន៩រូបត្រូវបានជាប់ឆ្នោតជាសមាសភាពក្រុមប្រឹក្សាមន្ទីរពេទ្យព្រះកុសុមៈដូចខាងក្រោម ៖
1.    លោកស្រី ព ពយ                    ប្រធាន           
2.    លោកស្រី សា លាងសេង        អនុប្រធាន           
3.    លោកស្រី ថន ថារី                   អគ្គលេខាធិការ       

4.    លោកស្រី អ៊ា ស្រីនី                  ហិរញ្ញឹក           
5.    លោកស្រី ខាន់ សុធារី             សមាជិក           
6.    លោកស្រី សឹង្ហ គន្ឋី                  សមាជិក           
7.    លោកស្រី កែវ កន្នីដ្ឋា               សមាជិក           
8.    លោកស្រី ខៀវ ឃុនណារុំ       សមាជិក           
9.    លោកស្រី ឡេង ឃុនណា       សមាជិក       

ការអបអរសាទរទិវាឆ្មបជាតិ
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦
ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦
ទិវាឆ្មបអន្តរជាតិប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ ខែឧសភា។ ក្នុងប្រទេសកម្ពុជា ឆ្នាំនេះការអបអរសាទរទិវាឆ្មបជាតិប្រារព្ធឡើងនៅថ្ងៃទី៤ ខែឧសភា ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីតំណាងឆ្មបចំនួនជាង២០០នាក់ ក្រោមប្រធានបទ”ស្រ្តី និងទារកជាបេះដូងរបស់ឆ្មប”។ គោលបំណងរបស់ទិវានេះ៖ ទី១ជូនដំណឹងដល់សាធារណៈជនស្តីពីការងាររបស់ឆ្មបបានចូលរួម ក្នុងការកាត់បន្ថយ មរណភាពមាតា-ទារក ទី២ អបអរសាទរសមទ្ឋផលការងាររបស់ឆ្មបក្នុងការគាំពារសុខភាពមាតា-ទារក ទី៣ អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ឋ ទាំងអស់ ផ្តល់ការវិនិយោគដើម្បីឲ្យចំនួនឆ្មបជំនាញគ្រប់គ្រាន់  និងគាំទ្រលើកទឹកវិជ្ជាជីវៈឆ្មប។ លោកស្រី ហែម ណាវី ប្រធានក្រុមប្រឹក្សា គណៈឆ្មបជាតិ បានធ្វើបទបង្ហាញស្តីពី” និយ័តកម្មឆ្មបដើម្បីស្រ្តីនិងទារកទទួលបានសេវាមានគុណភាព”ក្នុងគោលបំណងទី១ បង្ហាញពីសារៈសំខាន់ របស់និយ័តកម្មឆ្មបសម្រាប់ឆ្មប និងសាធារណជន ទី២ ភាពខុសគ្នារវាងសមាគមឆ្មប និងគណៈឆ្មប ទី៣ តើស្តង់ដាឆ្មបចូលរួមក្នុងការពង្រឹងគុណភាព នៃការថែទាំរបស់ឆ្មបដូចមេ្តច?
សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ផែនការយុទ្ឋសាស្រ្តឆ្នាំ២០១៦-២០២០ របស់គណៈឆ្មបកម្ពុជា
ថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០១៦
ថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០១៦
សិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ផែនការយុទ្ឋសាស្រ្តឆ្នាំ២០១៦-២០២០ របស់គណៈឆ្មបកម្ពុជាដោយមាន​ជំនួយបច្ចេកទេស​ពីអង្គការUNFPA   គណៈឆ្មបកម្ពុជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ផែនការយុទ្ឋសាស្រ្តឆ្នាំ២០១៦-២០២០ ដោយមានការចូលរួមពីនាយកដ្ឋានមន្ទីរពេទ្យ  នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស មជ្ឈមណ្ឌលជាតិគាំពារមាតារទារក សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សមាគមឆ្មបកម្ពុជា  អង្គការ និងដៃគូអភិវឌ្ឍន៍សុខាភិបាល  ប្រមាណ៤០រូប នៅថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្នុងខេត្តកំពង់ឆ្នាំ ។



ឆ្នាំ២០១៥
សិក្ខាសាលាបូកសរុបលទ្ឋផលប្រចាំឆ្នាំ ២០១៥
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥

ដោយមានជំនួយឧបត្ថម្ភថវិការបស់UNFPA  គណៈឆ្មបកម្ពុជាបានរៀបចំសិក្ខាសាលាបូកសរុបលទ្ឋផលប្រចាំឆ្នាំ២០១៥ ដោយមានការចូលរួម​ពីសមាសភាព​ក្រុមប្រឹក្សាគណៈឆ្មបជាតិ ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ ក្រុមប្រឹក្សាកណៈឆ្មបរាជធានី-ខេត្ត និងមន្ទីរពេទ្យជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ ជាលទ្ឋផល សិក្ខាសាលាបានសម្រេចនូវលទ្ឋិផល​ដែលរំពឹងទុករបស់ខ្លួនដូចជា​ការដោះស្រាយបញ្ហាប្រឈម​របស់ក្រុមប្រឹក្សាគណៈឆ្មបខេត្តនិងភូមិភាគ និតិវិធីស្តីពីការប្រើប្រាស់ថវិកា ផែនការយុទ្ឋសាស្រ្តរបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ និតិវិធីចុះបញ្ជី​និងចុះបញ្ជីឡើងវិញ ការចុះបញ្ជីតាមDatabase និងការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិអណត្តិទី២។

ផែនការយុទ្ឋសាស្រ្តឆ្នាំ២០១៦-២០២០ របស់គណៈឆ្មបកម្ពុជា
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥

ដោយមានជំនួយបច្ចេកទេសពីអង្គការ UNFPA គណៈឆ្មបកម្ពុជាបានរៀប​ចំផែនការយុទ្ឋសាស្រ្ត​ឆ្នាំ២០១៦-២០២០ដោយមានជំនួយបច្ចេកទេស ពីទីប្រឹក្សា​​របស់ UNFPAនិងបានរៀបចំសិក្ខាសាលា​ពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការយុទ្ឋសាស្រ្តឆ្នាំ២០១៦-២០២០ដោយមានការចូលរួម​ជា​អធិបតីដោយសាស្រ្តាចារ្យ គុំ កាណាល់ និងលោកស្រីសាស្រ្តាចារ្យគាតភួង ប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍ធនធានមនុស្ស និងនាយកដ្ឋានពាក់ព័ន្ឋ របស់ក្រសួងសុខាភិបាលសកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល គណៈឆ្មបកម្ពុជា ​សមាគម​ឆ្មបកម្ពុជា  អង្គការ និងដៃគូអភិវឌ្ឍន៍​សុខាភិបាល  ប្រមាណ៥០រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥សណ្ឋាគារភ្នំពេញ។

វគ្គបណ្តុះបណ្តាលស្តីពីនិតិវិធីដោះស្រាយវិវាទឆ្មប
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥

ដោយមានជំនួយឧបត្ថម្ភថវិការបស់UNFPA គណៈឆ្មបកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីនិតិវិធីដោះស្រាយវិវាទឆ្មប ដោយមាន​ការចូលរួម​ពី​សមាសភាពក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ និងការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិ ចំនួនប្រមាណ៤០រូប នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ទីរពេទ្យ​ខេត្តតាកែវ។ សិក្ខាកាមបានទទួលចំណេះដឹង និងយុទ្ឋសាស្រ្តស្តីពីការដោះស្រាយវិវាទឆ្មបតាមរយៈការសួសំណួរផ្ទាល់ទៅ​អ្នកដែលចែក​រំលែក​បទពិសោធន៍ក្នុងការដោះស្រាយវិវាទឆ្មប ដោយអនុលោមតាមនិតិវិធីដោះស្រាយវិវាទឆ្មប និងទស្សនាវីដេអូស្តីពីការស៊ើបអង្កេត ការផ្សះផ្សារ សវនាការឆ្មប និងការចេញសេចក្តីសម្រេច។


ការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបមជ្ឈមណ្ឌលជាតិគាំពារមាតា-ទារក
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥
គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ គណៈឆ្មបកម្ពុជាបានរៀបចំការបោះឆ្នោតសមាសភាព​ការិយាល័យក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត​ចំនួន២៤ និងសាខាមន្ទីរពេទ្យចំនួន២មានដូចជា៖ កំពង់ស្ពឺ កំពត ស្វាយរៀង ព្រៃវែង ប៉ៃលិន បាត់ដំបង តាកែវ ព្រះវិហារ រតនគិរី ស្ទឹងត្រែង កណ្តាល កំពង់ចាម កែប មណ្ឌលគិរី រាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ឧត្តមានជ័យ ក្រចេះ កំពង់ធំ កំពង់ឆ្នាំង​ ពោធិសាត់ បន្ទាយមានជ័យ កោះកុង សាខាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា-ទារក។




ការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តបាត់ដំបង
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តបាត់ដំបងចំនួន១១រូបត្រូវបានជាប់ឆ្នោត៖
1.    លោកស្រី រៀម ផល្លីកា         ប្រធាន            
2.    លោកស្រី ហុង ផានី              អនុប្រធាន            
3.    លោកស្រី ហោ ស៊ិនថារី        អគ្គលេខាធិការ        
4.    លោកស្រី ម៉ោល មល្លិកា      ហិរញ្ញឹក            
5.    លោកស្រី ម៉ក់ ម៉ាច               សមាជិក            
6.    លោកស្រី នុក ច័ន្ទភត្តី          សមាជិក            
7.    លោកស្រី ឱ សុគន្ឋី               សមាជិក            
8.    លោកស្រី យិន ហ៊ី                សមាជិក    
9.    លោកស្រី អ៊ីវ សុផារី             សមាជិក            
10.    លោកស្រី សាន់ វ៉ាន់នី        សមាជិក    
11.    លោកស្រី អ៊ុក ស៊ីថាវ          សមាជិក



ការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តប៉ៃលិន
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តប៉ៃលិនចំនួន៩រូបត្រូវបានជាប់ឆ្នោត៖
1.    លោកស្រី លាង ឡាដាត         ប្រធាន           
2.    លោកស្រី ប្រាក់ សុខុន            អនុប្រធាន           
3.    លោកស្រី ណុស ដា                អគ្គលេខាធិការ       
4.    លោកស្រី ឌុច សំអឿន           ហិរញ្ញឹក           
5.    លោកស្រី លឿ ពិរុណ             សមាជិក           
6.    លោកស្រី សួស សុគា             សមាជិក           
7.    លោកស្រី គៀង លីនគា          សមាជិក           
8.    លោកស្រី កែ សុភា                 សមាជិក           
9.    លោកស្រី គឹម ផល្លី                 សមាជិក       


ពិធីផ្សព្វផ្សាយជាផ្លូវការផែនការយុទ្ឋសាស្រ្តថ្នាក់ជាតិ២០១៥-២០២០
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥
គណៈឆ្មបកម្ពុជាបានចូលរួមរៀបចំពិធីផ្សព្វផ្សាយជាផ្លូវការផែនការយុទ្ឋសាស្រ្តថ្នាក់ជាតិ២០១៥-២០២០ នៃគណៈវិជ្ជាជីវៈសុខាភិបាល ជាមួយគណៈ​វិជ្ជាជីវៈ​សុខាភិបាលគ្រូពេទ្យកម្ពុជា ទន្តពេទ្យកម្ពុជា គិលានុបដ្ឋាកកម្ពុជា និងឱសថការីកម្ពុជា ក្រោមជំនួយឧបត្ថម្ភបច្ចេកទេសនិងថវិកាពីគម្រោង​ASSIST របស់USAIDកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគារអាំងទែរកង់ទីណង់តាល់។ ពិធីនេះមានការចូលរួមជាអធិបតី​ដោយ​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល  និងអនុប្រធានបេសកកម្មនៃUSAID កម្ពុជា ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត និងគណៈវិជ្ជាជីវៈសុខាភិបាល​ទាំង៥ដែលអញ្ជើញមកពីគ្រប់រាជធានីខេត្តចំនួនជាង២៥០រូប។

ការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តព្រៃវែង
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តព្រៃវែងចំនួន១១រូបត្រូវបានជាប់ឆ្នោត៖
1.    លោកស្រី សំរិត សុធាវី         ប្រធាន            
2.    លោកស្រី ពេជ្យ យាន          អនុប្រធាន            
3.    លោកស្រី ពៅ សុទ្ឋា             អគ្គលេខាធិការ        
4.    លោកស្រី អ៊ុក ម៉ាលី             ហិរញ្ញឹក            
5.    លោកស្រី សេង សារ៉ាន់       សមាជិក            
6.    លោកស្រី ចាន់ សុផល        សមាជិក            
7.    លោកស្រី ថោ សុហ៊ាង        សមាជិក            
8.    លោកស្រី ឃាន យ័ន្ត           សមាជិក            
9.    លោកស្រី ថន សារីណា      សមាជិក            
10.    លោកស្រី អាង នាង          សមាជិក            
11.    លោកស្រី តុង វណ្ណយា      សមាជិក

ការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តស្វាយរៀង
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តស្វាយរៀងចំនួន១១រូបត្រូវបានជាប់ឆ្នោត៖
1.    លោកស្រី យូ ភាជ                 ប្រធាន           
2.    លោកស្រី ជា សុរចនា           អនុប្រធាន           
3.    លោកស្រី អ៊ូ រ៉ាប៊ី            ​​​        អគ្គលេខាធិការ       
4.    លោកស្រី គង់ ប៊ុណ្ណា            ហិរញ្ញឹក           
5.    លោកស្រី ទូច ផាន់ណា        សមាជិក           
6.    លោកស្រី ហុក ម៉ឺន                សមាជិក           
7.    លោកស្រី សុខ សុថាវី           សមាជិក           
8.    លោកស្រី សៅ ស៊ីណា         សមាជិក           
9.    លោកស្រី ទាវ សារ៉េត           សមាជិក           
10.    លោកស្រី សម្បតិ សោភា   សមាជិក           
11.    លោកស្រី ម៉ៅ ចិន្តា              សមាជិក   



ការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តកំពត
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តកំពតចំនួន១១រូបត្រូវបានជាប់ឆ្នោត៖
1.    លោកស្រី ងួន សុទ្ឋា             ប្រធាន         
2.    លោកស្រី ស៊ូ ភា                   អនុប្រធាន           
3.    លោកស្រី ម៉ៅ ប៊ុន្នី                អគ្គលេខាធិការ      
4.    លោកស្រី ជីវ ចិន្ថា                ហិរញ្ញឹក           
5.    លោកស្រី កៅ ដានី              សមាជិក           
6.    លោកស្រី ម៉ែន ស្រ៊ីម           សមាជិក           
7.    លោកស្រី អ៊ុក គឹមលី           សមាជិក           
8.    លោកស្រី នាក់ ចន្ថា             សមាជិក           
9.    លោកស្រី ប្រាក់ ច័ន្ទមុលី     សមាជិក           
10.    លោកស្រី ហ៊ូន ណាវី         សមាជិក           
11.    លោកស្រី ហ៊ុល សុភារី      សមាជិក           



ការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យរបស់ក្រុមប្រឹក្សាគណៈឆ្មបខេត្តកំពង់ស្ពឺ
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥
អនុលោមន៍តាមមាត្រាទី១០នៃព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា សមាសភាពការិយាល័យរបស់​ក្រុមប្រឹក្សាគណៈឆ្មប​រាជធានីខេត្ត​ត្រូវបានបោះឆ្នោតជ្រើសរើសសម្រាប់ រយៈពេល៦ឆ្នាំដោយឆ្មបដែលបានចុះឈ្មោះ។  សមាសភាពក្រុមប្រឹក្សាគណៈ​ឆ្មបជាតិត្រូវបានជ្រើសតាំង​ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងឆ្នាំ២០០៩។ ដូច្នេះ ឆ្នាំ២០១៥ ក្រុមប្រឹក្សាគណៈឆ្មបរាជធានីខេត្តត្រូវធ្វើការបោះឆ្នោតឡើងវិញ។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តកំពង់ស្ពឺចំនួន១១រូបត្រូវបានជាប់ឆ្នោត៖
1.    លោកស្រី អ៊ុក សាមៀន         ប្រធាន          
2.    លោកស្រី សែ សុខន             អនុប្រធាន           
3.    លោកស្រី ហង់ ផល្លី              អគ្គលេខាធិការ       
4.    លោកស្រី ចុន រ៉ាស៊ី               ហិរញ្ញឹក           
5.    លោកស្រី ម៉ី សុគន្ឋ               សមាជិក           
6.    លោកស្រី ហេង សុខលី       សមាជិក           
7.    លោកស្រី ស៊ុក សុភាព         សមាជិក           
8.    លោកស្រី ហេង ថាណា       សមាជិក           
9.    លោកស្រី នួន សុខឡាវ       សមាជិក        
10.    លោកស្រី ហួត ផល្លី           សមាជិក           
11.    លោកស្រី ឯក វណ្ណៈ           សមាជិក       

 
ឆ្នាំ២០១៤
កិច្ចប្រជុំប្រចាំឆ្នាំ២០១៤
ថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០១៤
ថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០១៤
គណៈឆ្មបកម្ពុជាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងខេត្តកំពតក្រោមអធិបតីភាពលោកស្រី អ៊ីង រ៉ាដា ប្រធាន​ក្រុមប្រឹក្សាគណៈឆ្មបជាតិ និងមានអ្នកចូលរួមចំនួន៤៩រូបដែលជាសមាជិកក្រុមប្រឹក្សាគណៈឆ្មបជាតិ  ប្រធានក្រុមប្រឹក្សាគណៈភូមិភាគ និងខេត្ត និងតំណាងឆ្មបមកពីក្រសួងការងារក្នុងគោលបំណងផ្សព្វផ្សាយពីវឌ្ឍនៈភាពនិងការងារសម្រេចបានរបស់គណៈឆ្មបកម្ពុជា ផែនការឆ្នាំ២០១៥ ពិភាក្សានិងរកដំណោះស្រាយពីបញ្ហាដែលជួបប្រទេះ ពិភាក្សានិងសម្រេចលើបញ្ហាមួយចំនួន និងធ្វើបច្ចុប្បន្នភាពពីនិតិវិធីក្នុងការចុះបញ្ជីឆ្មប គោលការណ៍ក្នុងការចុះបញ្ជីឡើងវិញ វែបសាយនិងប្រព័ន្ឋចុះបញ្ជីអេឡិចត្រូនិក។ជាលទ្ឋផលគណៈឆ្មបកម្ពុជា​សម្រេចបានដោយចុះបញ្ជីឆ្មប​កើនឡើង​ពី៤,១១០ក្នុងឆ្នាំ២០១៣ ទៅ៤,៥៨៤ ក្នុងឆ្នាំ២០១៤ដែលឆ្មបសរុបទូទាំប្រទេសមានចំនួន៤,១៤២ ក្នុងឆ្នាំ២០១៣កើនដល់៥,៤០៧ក្នុង​ឆ្នាំ២០១៤ យោងតាមព័ត៌មានរបស់នាយកដ្ឋានបុគ្គលិកខែតុលាឆ្នាំ២០១៤។គណៈឆ្មបកម្ពុជាមានផែនការក្នុងពង្រឹងគុណភាព​នៃការបណ្តុះ​បណ្តាល​មូលដ្ឋានឆ្មបតាមរយៈការអនុវត្តក្របខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មប រៀបចំសមត្ថភាពស្នូលសម្រាប់គ្រូឆ្មប ស្តង់ដានៃការ​បណ្តុះបណ្តាល​ឆ្មបមូលដ្ឋាន ចុះឈ្មោះឆ្មបទាំងអស់ក្នុងប្រព័ន្ឋចុះបញ្ជីអេឡេចត្រូនិក ដោះស្រាយវិវាទឆ្មប និងរៀបចំផែនការយុទ្ឋសាស្រ្តថ្មីឆ្នាំ២០១៦-២០២០។

សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីក្របខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤

គណៈឆ្មបកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីក្របខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មបនៅថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០១៤​ នៅសណ្ឋាគារសាន់វេក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង Dr. Marc Derveeuw​ ប្រធាន​អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន និងមានការចូលពីភ្ញៀវជាតិនិងអន្តរជាតិចំនួន៨៣រូបមកពីក្រសួងសុខាភិបាល សាលា​បណ្តុះបណ្តាល​រដ្ឋនិងឯកជន​ អង្គការក្រៅរដ្ឋាភិបាល អង្គការដៃគូ និងនិស្សិតឆ្មប ក្នុងគោល​បំណង​ផ្សព្វផ្សាយប្រកាសនេះ​ដើម្បីប្រើប្រាស់​ក្នុងការ​ពង្រឹង​គុណភាពបណ្តុះបណ្តាលឆ្មបមូលដ្ឋាន។​ យោងតាមមាត្រាទី៤នេះប្រកាសនេះ ក្របខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មបប្រើប្រាស់​សម្រាប់​ពង្រឹងគុណភាពបណ្តុះបណ្តាលឆ្មបមូលដ្ឋាន រៀបចំពិធីសារប្រឡង និងជាឯកសារយោង​សម្រាប់​ពង្រឹងគុណភាពសេវាឆ្មប។ទន្ទឹមនេះដែរ គណៈឆ្មបកម្ពុជាបានកំពុងរៀបចំ​ឧបករណ៍​សម្រាប់វាយតម្លៃ​កម្មវិធីសិក្សាឆ្មបមូលដ្ឋានបច្ចុប្បន្នដើម្បីឆ្លើយតប​ទៅនឹងស្តង់ដារតម្រូវរបស់​ក្របខណ្ឌ​សមត្ថភាពស្នូលសម្រាប់វិជ្ជជីវៈឆ្មប។​


វគ្គបណ្តុះបណ្តាលលើកទី៣(ចុងក្រោយ)អំពីសេចក្តីសម្រេចស្តីពីគោលការណ៍ និងនិតិវិធីដោះស្រាយវិវាទនៃគណៈឆ្មបកម្ពុជា
ថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០១៤
ថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០១៤
វគ្គបណ្តុះបណ្តាលលើកទី៣(ចុងក្រោយ)សម្រាប់ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ២-៣ត្រូវបានរៀបចំឡើងដោយមាន ការឧបត្ថម្ភថវិកានិងបច្ចេកទេស របស់ UNFPAដោយបានផ្តល់មេធាវីជាគ្រូបណ្តុះបណ្តាល ដែលប្រព្រឹត្តិទៅនៅមន្ទីរពេទ្យខេត្ត ពោធិសាត់ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០១៤។ គោលដៅនៃវគ្គបណ្តុះបណ្តាលនេះគឺត្រូវផ្តល់ចំណេះដឹង ស្តីពីសេចក្តីសម្រេច និងជំនាញក្នុងការដោះស្រាយវិវាទឆ្មប។ ជាលទ្ឋផល សិក្ខាកាមទទួល បានចំណេះដឹងស្តីពី សេចក្តីសម្រេច និងយល់ដឹងពីការប្រើប្រាស់ និងសរសេរទម្រង់ពាក្យប្តឹង ស៊ើបអង្កេត និងកំណត់កម្មវត្ថុនៃបណ្តឹង និងស្វែងរក ចំណុចវិវាទ ធ្វើការផ្សះផ្សារសម្រាប់ដើមបណ្តឹង និងឆ្មបចុងចម្លើយ បើកសវនាការ និងរៀបចំសេចក្តីសម្រេច និងរបាយការណ៍ស៊ើបអង្កេត។ បន្ថែមពីនេះទៅទៀត សិក្ខាកាមយល់ដឹងពីកម្រងព័ត៌មានសម្រាប់និយោជក  ឆ្មបចុងចម្លើយ  សាធារណៈជន និង សាក្សី។ ទោះបីជាយ៉ាងណា ក៏ដោយ ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគត្រូវការការបណ្តុះបណ្តាលបន្ថែម និងការបង្រៀនផ្ទាល់ក្នុងពេលអនុវត្តការងារជាក់ស្តែង ពីព្រោះនេះជា លើកទី១ដែលឆ្មបទទួលការបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទ ហើយវាទាមទារឲ្យ​ឆ្មបមានសមត្ថភាពខ្ពស់និងភាពបទបែន។ ក្រុមប្រឹក្សា គណៈឆ្មបភូមិភាគអាចជួបបញ្ហាប្រឈមក្នុងការចំណាយថវិកាច្រើនក្នុងការដោះស្រាយ​វិវាទ​ជាពិសេសការស៊ើបអង្កេតដោយសារថវិកាសមាជិកបង់មានចំនួនតិចតួច។


វគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីឆ្មបអេឡិកត្រូនិកជំហានទី៣
ថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៤
ថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៤
វគ្គបណ្តុះបណ្តាលជំហានទី៣(ចុងក្រោយ)ស្តីពីការប្រើប្រាស់ប្រព័ន្ឋចុះបញ្ជីតាមអេឡិចត្រូនិក(Online) បានធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៤ ដោយទទួលបានការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោក(WHO)កម្ពុជានៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលមានការ    ចូលរួមពីបុគ្គលិកការិយាល័យចំនួន៣២រូប   ដែលក្នុងមួយខេត្តមានអ្នកចូលរួមចំនួន២រូបមកពីក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តចំនួន១១  និង ៤សាខា​មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដូចជា៖ រាជធានីភ្នំពេញ  ខេត្តសៀមរាប  ខេត្តកំពង់ស្ពឺ  ខេត្តបន្ទាយមានជ័យ  ខេត្តកោះកុង  ខេត្តរតនគីរី ខេត្តត្បូងឃ្មុំ  ខេត្តកែប  ខេត្តព្រះសីហនុ  ខេត្តព្រះវិហារ ខេត្តកំពង់ធំ  មន្ទីរពេទ្យព្រះកុសុមៈ  មជ្ឈមណ្ឌលជាតិគាំពារមាតា-ទារក  មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត  និង​មន្ទីរពេទ្យកាល់ម៉ែត ។ បន្ទាប់ពីការបណ្តុះបណ្តាលនេះ បុគ្គលិកដែលបានទទួលការបណ្តុះបណ្តាល​មានភារកិច្ចក្នុងការ​បញ្ចូល​ទិន្ន័យ​​សមាជិក​របស់ខ្លួនទៅក្នុងប្រព័ន្ឋចុះបញ្ជីអេឡិចត្រូនិកដោយប្រើប្រាស់កុងព្យូទ័ររបស់ខ្លួនសិន និងរងចាំការស្វែងរកជំនួយក្នុងការទិញកុងព្យូទ័រ របស់ក្រុមប្រឹក្សាគណៈឆ្មបជាតិ។ ក្រុមប្រឹក្សាគណៈឆ្មបជាតិកំពុងស្វែងរកជំនួយក្នុងការទិញកុងព្យូទ័រចំនួន២៩គ្រឿងក្នុងតម្លៃសរុបប្រហែល១៥,០០០ ដុល្លាអាមេរិកសម្រាប់២៥ការិយាល័យរាជធានី-ខេត្ត និង៤សាខាមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ បញ្ហាប្រឈមយើងគឺភាគច្រើននៃមន្រ្តីរបស់យើងមិនមានកុងព្យូទ័រផ្ទាល់ខ្លួន។


វគ្គបណ្តុះបណ្តាលលើកទី២អំពីសេចក្តីសម្រេចស្តីពីគោលការណ៍ និងនិតិវិធីដោះស្រាយវិវាទនៃគណៈឆ្មបកម្ពុជា
ថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០១៤
ថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០១៤
វគ្គបណ្តុះបណ្តាលលើកទី២​សម្រាប់ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ៤-៥(កំពង់ចាម & ស្ទឹងត្រែង)ត្រូវបានរៀបចំឡើងដោយ​មានការ​ឧបត្ថម្ភ​ថវិកា​និងបច្ចេកទេសរបស់UNFPAដោយបានផ្តល់​មេធាវីជា​គ្រូបណ្តុះបណ្តាលដែលប្រព្រឹត្តិនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០១៤។ គោលដៅ​នៃវគ្គបណ្តុះបណ្តាលនេះគឺត្រូវផ្តល់ចំណេះដឹងស្តីពីសេចក្តីសម្រេច និងជំនាញក្នុងការដោះស្រាយវិវាទឆ្មប។ ជាលទ្ឋផល សិក្ខាកាម​ទទួលបាន​ចំណេះដឹង​​ស្តីពីសេចក្តីសម្រេច និង​យល់ដឹងពីការប្រើប្រាស់ និងសរសេរទម្រង់ពាក្យប្តឹង ស៊ើបអង្កេត និងកំណត់​កម្មវត្ថុនៃបណ្តឹង និងស្វែងរក​ចំណុចវិវាទ ធ្វើការផ្សះផ្សារសម្រាប់ដើមបណ្តឹង និងឆ្មបចុងចម្លើយ បើកសវនាការ និងរៀបចំសេចក្តីសម្រេច និង​របាយការណ៍ស៊ើបអង្កេត។ បន្ថែមពី​នេះទៅទៀត សិក្ខាកាមយល់ដឹងពីកម្រងព័ត៌មានសម្រាប់និយោជក  ឆ្មបចុងចម្លើយ ​ សាធារណៈជន និង សាក្សី។ វគ្គបណ្តុះបណ្តាលលើកទី៣សម្រាប់​ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ២-៣ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅ​ខេត្តពោធិសាត់។

ពិធីប្រកាសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តត្បូងឃ្មុំ
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤
ក្រុមប្រឹក្សាគណៈឆ្មបជាតិបានចុះប្រកាសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្តត្បូងឃ្មុំដោយ​លោកស្រីប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ និងមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្រធានស្រុកប្រតិបត្តិ និង​ឆ្មបដែលជាសមាជិកការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្ត មានចំនួន៩រូបដែលលោកស្រី សេង សុខនា ត្រូវបានជ្រើសរើស ជាប្រធាន និង​បាន​រៀបចំឡើងនៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំក្របដណ្តប់ ស្រុក​ប្រតិបត្តិ​ចំនួន៥​ដូចជា៖​ស្រុកប្រតិបត្តិត្បូងឃ្មុំ អូរាំងឪ ក្រូចឆ្មារ ពញ្ញាក្រែក និងមេមុត។សូមបញ្ជាក់ថាខេត្តត្បូងឃ្មុំត្រូវបានបំបែកពីខេត្តកំពង់ចាម នៅក្នុងឆ្នាំ២០១៣។



វគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីឆ្មបអេឡិកត្រូនិកជំហានទី២
ថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៤
ថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៤
វគ្គបណ្តុះបណ្តាលជំហានទី២ស្តីពីការប្រើប្រាស់ប្រព័ន្ឋចុះបញ្ជីតាមអេឡិចត្រូនិក(Online) បានធ្វើឡើងចាប់ពីថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៤ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដោយ​ទទួលបានការឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោក(WHO)កម្ពុជាដែលមានការ​ចូលរួម​ពី​បុគ្គលិក​ការិយាល័យចំនួន២២រូបមកពីក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តចំនួន១១ដូចជា៖ ខេត្តឧត្តរមានជ័យ ពោធិសាត់ ក្រចេះ មណ្ឌលគីរី ប៉ៃលិន ស្វាយរៀង កំពត កណ្តាល កំពង់ឆ្នាំង ស្ទឹងត្រែង និងតាកែវ។ វគ្គបណ្តុះបណ្តាលជំហានទី៣នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៤ ដែលនឹងមាន​អ្នកចូល​រួម​ចំនួន១០ខេត្ត និង ៣សាខាមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។


វគ្គបណ្តុះបណ្តាលលើកទី១អំពីសេចក្តីសម្រេចស្តីពីគោលការណ៍ និងនិតិវិធីដោះស្រាយវិវាទនៃគណៈឆ្មបកម្ពុជា
ថ្ងៃទី ១៣-១៥ ខែសីហា ឆ្នាំ២០១៤
ថ្ងៃទី ១៣-១៥ ខែសីហា ឆ្នាំ២០១៤
បន្ទាប់ពីការអនុម័តលើសេចក្តីសម្រេចស្តីពីគោលការណ៍ និងនិតិវិធីដោះស្រាយវិវាទនៃគណៈឆ្មបកម្ពុជានៅថ្ងៃក្នុងកិច្ចប្រជុំពិគ្រោះយោបល់​របស់ក្រសួងសុខាភិបាលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤។ វគ្គបណ្តុះបណ្តាលលើកទី១សម្រាប់ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ១​និងសមាជិកការិយាល័យ​ក្រុមប្រឹក្សាគណៈឆ្មបជាតិត្រូវបានរៀបចំឡើងដោយមានការឧបត្ថម្ភថវិកានិងបច្ចេកទេសរបស់UNFPAដោយបានផ្តល់មេធាវីជាគ្រូបណ្តុះបណ្តាល​ដែលប្រព្រឹត្តិនៅមន្ទីរពេទ្យកុមារជាតិចាប់ពីថ្ងៃទី១៣-១៥ ខែសីហា ឆ្នាំ២០១៤។ គោលដៅនៃវគ្គបណ្តុះបណ្តាលនេះគឺត្រូវផ្តល់ចំណេះដឹង​ស្តីពី​សេចក្តីសម្រេច និងជំនាញក្នុងការដោះស្រាយវិវាទឆ្មប។ ជាលទ្ឋផល សិក្ខាកាមទទួលបានចំណេះដឹងស្តីពីសេចក្តីសម្រេច និងយល់ដឹង​ពីការ​ប្រើប្រាស់ និងសរសេរទម្រង់ពាក្យប្តឹង ស៊ើបអង្កេត និងកំណត់កម្មវត្ថុនៃបណ្តឹង និងស្វែងរកចំណុចវិវាទ ធ្វើការផ្សះផ្សារសម្រាប់ដើមបណ្តឹង និងឆ្មបចុងចម្លើយ បើកសវនាការ និងរៀបចំសេចក្តីសម្រេច និងរបាយការណ៍ស៊ើបអង្កេត។ បន្ថែមពីនេះទៅទៀត សិក្ខាកាមយល់ដឹងពី​កម្រងព័ត៌មាន​សម្រាប់និយោជក  ឆ្មបចុងចម្លើយ  សាធារណៈជន និង សាក្សី។ វគ្គបណ្តុះបណ្តាលលើកទី២សម្រាប់ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ៤ (ស្ទឹងត្រែង) និងភូមិភាគ៥ (កំពង់ចាម)នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០១៤ នៅខេត្តកំពង់ចាម។

កិច្ចពិភាក្សាពីសេចក្តីសម្រេចស្តីពីគោលការណ៍ និងនិតិវិធីដោះស្រាយវិវាទឆ្មបលើកទី២
ថ្ងៃទី​១ ខែសីហា ឆ្នាំ២០១៤
ថ្ងៃទី​១ ខែសីហា ឆ្នាំ២០១៤

កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ត្រូវបានរៀបចំឡើងដោយគណៈឆ្មបកម្ពុជានៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤​ នៅក្នុងទីស្តីការក្រសួងសុខាភិបាល ដែលដឹកនាំ​ដោយ​ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និង លោកជំទាវ តាន់ វួចឆេង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងមាន​ការចូលរួមពីតំណាងមកពី គណៈគ្រូពេទ្យកម្ពុជា គណៈទន្តពេទ្យកម្ពុជា សមាគមឆ្មបកម្ពុជា សមាគម​គិលានុបដ្ឋាក​កម្ពុជា និងទីប្រឹក្សាច្បាប់របស់UNFPA។កិច្ចប្រជុំបានបន្តកិច្ចពិភាក្សាពីសេចក្តីសម្រេច​ស្តីពី​គោលការណ៍​និងនិតិវិធីដោះស្រាយវិវាទឆ្មប ចាប់ពីប្រការ៣៩​ ដល់ប្រការ៦១។ ជាលទ្ឋផលកិច្ចប្រជុំបានអនុម័តលើប្រការ៣៩​ដល់ប្រការ៦១ដែលជា​មាត្រា​ចុងក្រោយ។ ជំហានបន្ទាប់ ទីប្រឹក្សាច្បាប់នឹង​ចាប់ផ្តើមវគ្គ​បណ្តុះ​បណ្តាលស្តីពីសេចក្តីសម្រេចនេះ​ដល់ក្រុមប្រឹក្សា​គណៈឆ្មបភូមិភាគទាំង៥ និង​ក្រុមប្រឹក្សា​គណៈឆ្មបជាតិ។​

កិច្ចពិភាក្សាពីសេចក្តីសម្រេចស្តីពីគោលការណ៍ និងនិតិវិធីដោះស្រាយវិវាទឆ្មបលើកទី១
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤
ប្រព័ន្ឋគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈឆ្មបជំរុញការអនុវត្តប្រកបដោយសុវត្ថិភាព។ភស្តុតាងបានបង្ហាញថាការអនុវត្តប្រព័ន្ឋគ្រប់គ្រងការអនុវត្តរបស់ឆ្មប និងការរៀបចំស្តង់ដានៃការអនុវត្តរបស់ឆ្មបនឹងជួយកាត់បន្ថយអត្រាមណរណភាពមាតា-ទារក និងភាពមានជំងឺ។ ឆ្មបមានភារកិច្ចក្នុង​ការធានា​ថាពួកគេមិនត្រឹមតែមានចំណេះដឹង និងជំនាញចំាបាច់ប៉ុណ្ណោះទេ ថែមទាំអនុវត្តន៍តាមអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្មបក្នុងការផ្តល់សេវាឆ្មប។តាមព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគមានភារកិច្ចក្នុងការទទួល​និងស៊ើបអង្កេតពាក្យប្តឹង​ដែលទាក់ទង​នឹងការអនុវត្ត និងឥរិយបទរបស់ឆ្មប និងត្រូវដោះស្រាយពាក្យប្តឹងប្រកបដោយប្រសិទ្ឋភាព។ លោកស្រី Kathryn Hinchliff ទីប្រឹក្សារបស់
អង្គការ VSO កម្ពុជា បានរៀបចំពង្រាងស្តីពីនិតិវិធីក្នុងការដោះស្រាយបណ្តឹងនិងវិន័យឆ្មប ព័ត៌មានសម្រាប់ឆ្មបចុងចម្លើយ សាធារណៈជន និយោជករបស់ឆ្មប និងសម្រាប់សាក្សីដោយមានការពិគ្រោះយោបល់ពីក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ គណៈវិជ្ជាជីវៈសុខាភិបាលផ្សេង​​ទៀត នាយកដ្ឋានពាក់ព័ន្ឋ និងអង្គការដៃគូរសុខាភិបាលផ្សេងទៀត។ ប៉ុន្តែមិនមានអ្នកចូលរួមណា​ដែលមានចំណេះដឹងខាងផ្នែកច្បាប់ក្នុងការ​ផ្តល់យោបល់លើសេចក្តីព្រាងនេះឡើយ។ នៅខែឧសភា ឆ្នាំ២០១៤ គណៈឆ្មបកម្ពុជាបានទទួលជំនួយបច្ចេកទេសពីអង្គការ UNFPA ដើម្បីពិនិត្យ និង​កែសម្រួលលើ​សេចក្តីព្រាងនេះ។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ កិច្ចប្រជុំពិគ្រោះយោបល់ត្រូវបានរៀបចំឡើងដោយមាន​ការដឹកនាំ​ដោយ​ឯកឧត្តមសស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកជំទាវ តាន់ វួចឆេង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ​នាយកដ្ឋានពាក់ព័ន្ឋផ្សេងទៀត។ ជាលទ្ឋផល ការប្រជុំបានអនុម័តលើ៣៨ប្រការក្នុងចំណាម៦១ប្រការនៃសេចក្តីសម្រេចស្តីពីគោលការណ៍ និងនិតិវិធីដោះស្រាយវិវាទឆ្មប។ កិច្ចប្រជុំលើកទី២នឹងកំណត់ក្នុងពេលឆាប់ៗខាងមុខដើម្បីអនុម័តលើប្រការដែលមិនទាន់អនុម័ត។

វគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីឆ្មបអេឡិកត្រូនិកជំហានទី១
ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០១៤
ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០១៤
ប្រព័ន្ឋចុះបញ្ជីថ្មីរបស់គណៈឆ្មបកម្ពុជាបានបង្កើតឡើងក្នុងខែធ្នូឆ្នាំ២០១៣ដោយទទួលបានការគាំទ្របច្ចេកទេសពីអង្គការURC កម្ពុជា។​ ប្រព័ន្ឋថ្មី​នេះនឹង​ជំនួស​ប្រព័ន្ឋចុះបញ្ជីតាមកម្មវិធីExcel ដែលអាចផ្ទុកព័ត៌មានបានតិចតួចមានភាពយឺតយូរនិង​មិនអាចកែរប្រែបានក្នុងគោល​បំណងក្នុងការ​ស្វែងរកព័ត៌មាន។ប្រព័ន្ឋចុះបញ្ជីថ្មីនេះអាចបញ្ចូលព័ត៌មានជាច្រើនរបស់ឆ្មបនិងអាចប្រើប្រាស់ក្នុងគោលបំណងវាយតម្លៃពីការអនុវត្តរបស់ឆ្មប។ វគ្គបណ្តុះបណ្តាល​ជំហានទី១ស្តីពីការប្រើប្រាស់ប្រព័ន្ឋថ្មីនេះបានធ្វើឡើងចាប់ពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០១៤ដោយទទួលការឧបត្ថម្ភថវិកាពីអង្គការ VSO​ កម្ពុជា។ការបណ្តុះបណ្តាលនេះ​មានការចូលរួមពីបុគ្គលិកការិយាល័យចំនួន៨រូប​មកពី​ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត​ចំនួន៨ដូចជា​ខេត្តកំពង់ចាម បាត់ដំបង កំពតនិងព្រៃវែង។ វគ្គបណ្តុះបណ្តាលជំហានទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៤ដែលមានអ្នកចូលរួម​ចំនួន២២រូប​មកពីខេត្ត​ចំនួន​១១ដោយឧបត្ថម្ភថវិកាពីអង្គការសុខភាពពិភពលោក។

សន្និសីទលើកទី៣០​របស់សហ្ព័ន្ឋឆ្មប​អន្តរជាតិ​ក្នុង​ទីក្រុងPrague ប្រទេស Czech
ថ្ងៃទី១-៥ ខែមិថុនា ឆ្នាំ២០១៤
ថ្ងៃទី១-៥ ខែមិថុនា ឆ្នាំ២០១៤

ដោយមានគាំទ្រផែ្នកហិរញ្ញវត្ថុពីអង្គការសុខភាពពិភពលោក   លោកស្រី អ៊ីង រ៉ាដា បានធ្វើបទបង្ហាញពី​តួនាទីរបស់គណៈឆ្មបកម្ពុជា​ក្នុងការផ្សព្វផ្សាយ​អនុក្រឹត្យស្តីពី​ក្រមសីលធម៌ឆ្មបក្នុងគោលបំណងដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់ស្រ្តី និងទារកក្នុងប្រទេសកម្ពុជា​នៅក្នុងសន្និសីទលើកទី៣០​របស់សហ្ព័ន្ឋឆ្មប​អន្តរជាតិ​ក្នុង​ទីក្រុងPrague ប្រទេស Czech ចាប់ពីថ្ងៃទី១-៥ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្តោតលើ១) លទ្ឋផលវិជ្ជមាន​នៃការ​អង្កេតក្នុងមន្ទីរពេទ្យបង្អែក​កំពង់ឆ្នាំងបន្ទាប់ពីការ​ផ្សព្វផ្សាយ​អនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្មប២)​វិធីសាស្រ្តនៃ​ការ​ផ្សព្វផ្សាយអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្មប៣)​កម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្សទី៥ និង៤)​ការ​ផ្តល់ពានរង្វាន់ដោះស្រាយបញ្ហាដោយព្រះរាជាណាចក្រកម្ពុជា។អ្នកចូលរួមអបអរសាទរ​ចំពោះភាពជោគជ័យ​របស់ព្រះរាជាណាចក្រកម្ពុជានិងក្រសួងសុខាភិបាលរួមនឹងគណៈឆ្មបកម្ពុជា។


ទិវាឆ្មបជាតិ
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤

លោកស្រី​ អ៊ីង រ៉ាដាបានធ្វើបទបង្ហាញស្តីពីស្តង់ដានៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត សម្រាប់ឆ្មប ក្នុង ព្រះរាជាណាចក្រកម្ពុជាក្នុងទិវាឆ្មបជាតិនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ នៅសណ្ឋាគារ Intercontinental។ ស្តង់ដានេះជួយឲ្យឆ្មបក្នុងការបង្ហាញដល់ស្រ្តី គ្រួសាររបស់គាត់ និងសហភាតារបស់ឆ្មបថាខ្លួនកំពុងធ្វើបច្ចុប្បន្នភាពក្នុងការអនុវត្ត  ចំណេះដឹង និងជំនាញរបស់ខ្លួន។ ទិវាឆ្មបជាតិប្រារព្វ​ធ្វើឡើង​ក្រោមប្រធានបទ “ពិភពលោកត្រូវការឆ្មបបន្ថែមទៀត” ក្រោមអធិបតីភាពលោកជំទាវតាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល​និងឆ្មបចូលរួម​ចំនួនជាង៣៥០នាក់ មកពីទូទាំងប្រទេស។


ឆ្នាំ២០១៣

ប្រកាសសី្តពីក្របខណ្ឌសមត្ថភាពស្នូល សម្រាប់វិជ្ជាជីវៈឆ្មបនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣
ក្របខណ្ឌសមត្ថភាពស្នូល សម្រាប់វិជ្ជាជីវៈឆ្មបនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័តដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០១៣។​ ការរៀបចំក្របខណ្ឌសមត្ថភាពស្នូលនេះបានចាប់ផ្តើមឡើងចាប់តាំងពីឆ្នាំ២០១០ ដែលសម្របសម្រួលដោយគណៈឆ្មបកម្ពុជា​ដោយមាន​ការចូលរួមពីសាស្រ្តាចារ្យ ឆ្មប គ្រូឆ្មប មកពីសាលាបណ្តុះបណ្តាលសាធារណៈ  ឯកជន  មន្ទីរពេទ្យ  សមាគមឆ្មប  អង្គការក្រៅរដ្ឋាភិបាល  និង​ដៃគូអភិវឌ្ឍន៍​ផ្នែកសុខភាព និងក្រសួងសុខាភិបាល។​​

ក្របខណ្ឌសមត្ថភាពស្នូល សម្រាប់វិជ្ជាជីវៈឆ្មបរួមបញ្ចូលនូវសមត្ថភាព ចំណេះដឹង និង ជំនាញដែលឆ្មបត្រូវមាន និងប្រកាន់យក​ក្នុងការអនុវត្តវិជ្ជាជីវៈ​របស់ខ្លួន។ ក្របខណ្ឌសមត្ថភាពស្នូលនេះនឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ការប្រលងចេញថ្នាក់ជាតិ។

ដើម្បីទទួលបានក្របខណ្ឌសមត្ថភាពស្នូល សម្រាប់វិជ្ជាជីវៈឆ្មប សូមចុច បើកមើល ទាញយក

ក្រមសីលធម៌ឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា

គណៈឆ្មបកម្ពុជាបានផ្សព្វផ្សាយអនុក្រឹត្យសី្តពីក្រមសីលធម៌ឆ្មបដូចខាងក្រោម៖
-លើកទី១៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣​
ខេត្តបាត់ដំបង ដែលមានឆ្មបចូលរួមប្រមាណ១២០នាក់មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តមានជ័យ ពោធិសាត់ និង ប៉ៃលិន​។​
-លើកទី២៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៣ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមប្រមាណ ១២០នាក់ មកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។
-លើកទី៣៖​
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ខេត្តកំពត​
   ដែលមានអ្នកចូលរួមប្រមាន១២០នាក់ មកពីខេត្តកណ្តាល កំពង់ស្ពឺ កំពត តាកែវ កោះកុង ព្រះសីហនុ កែប និងរាជធានីភ្នំពេញ។