ការធ្វើអនាម័យដៃ

ការធ្វើអនាម័យដៃជាប់លាប់នៅមន្ទីរពេទ្យ គឺសង្គ្រោះជីវិតជារៀងរាល់ថ្ងៃ  និង​បង្ការការរីករាលដាលនៃជម្ងឺឆ្លង។នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ចំណេះដឹងស្តីពីរបៀបដែលជម្ងឺ​អាចឆ្លង និងសកម្មភាពដែលអាចការពារ បុគ្គលិកសុខាភិបាល និងអ្នកជម្ងឺយ៉ាងមានប្រសិទ្ធភាពនឹងត្រូវបានផ្តល់ជូន  តាមរយៈវីដេអូ ឬវគ្គបណ្តុះបណ្តាលតាមអនឡាញនេះ។ អ្នកនឹងរៀនពីរបៀបលាងសម្អាតមេរោគ និងថែទាំដៃរបស់អ្នកក៏ដូចជាអ្វីដែលអ្នកត្រូវធ្វើការ  ពិចារណានៅពេលប្រើប្រាស់ស្រោមដៃ។

 ការធ្វើអនាម័យដៃ

 ដើម្បី​ចូលរួមវគ្គបណ្តុះបណ្តាល អ្នកត្រូវមានគណនី Gmail មួយ​។​ អ្នកអាចចុច នៅ link ខាងក្រោមដើម្បីបង្កើតគណនី Gmail របស់អ្នក ប្រសិនបើអ្នកមិនទាន់មាន។​                                                                                                                                                                  

https://accounts.google.com/

 

សូមចុច link ខាងក្រោមដើម្បីចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល                                                                                                ​

 https://goo.gl/forms/3E8GhVcRfUfWujOs1

 

ឯកសារដែលពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាល

Youtube link នឹងផ្ញើជូនទៅ អ៊ីម៉ែលរបស់អ្នកដោយ Youtube ​នៅក្រោយពេលចុះឈ្មោះ

 

១. សូមចូលទៅ Link វីដេអូខាងក្រោមដើម្បីរៀនពីរបៀបបង្កើតនិងប្រើបា្រស់ Gmail

https://youtu.be/Mt2LmN-MTrc

២. សូមចូលទៅ Link វីដេអូខាងក្រោមដើម្បីរៀនពីរបៀបចុះឈ្មោះចូលរៀន

https://youtu.be/4hQ6_A4z8v4

៣. សូមចូលទៅ Link វីដេអូខាងក្រោមដើម្បីរៀនពីរបៀបបង្កើតគណនីចូលរៀនជាភាសាអង់គ្លេស

https://youtu.be/F-2C8TjfZJE


វីដេអូខ្លីៗសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលសិក្សាតាមប្រព័ន្ធអនឡាញ
27.04.2021
27.04.2021
ក្រុមប្រឹក្សាគណៈឆ្មបជាតិមានកិត្តិយស សូមជម្រាបជូនដំណឹងដល់គ្រប់ការិយាល័យក្រុមប្រឹក្សាគណៈឆ្មប ថ្នាក់កណ្តាល រាជធានី ខេត្ត និង ឆ្មបដែលកំពុងប្រកបវិជ្ជាជីវៈទាំងអស់ជ្រាបថា ដើម្បីជួយសម្រួលដល់ឆ្មបក្នុងការអភិវឌ្ឍន៍សមត្ថភាព និងសន្សំពិន្ទុសម្រាប់បន្តអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ក្រុមប្រឹក្សគណៈឆ្មបជាតិបានឯកភាព និងទទួលយកមេរៀនវីដេអូខ្លីដែលរៀបចំដោយនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ដោយសហការណ៍ និងសម្របសម្រួលដោយអង្គការ GIZ និងក្រុមហ៊ុន B-Braun ក្នុងការរៀបចំនូវមេរៀនE-learning ជាវីដេអូខ្លីៗសម្រាប់ដាក់ឱ្យឆ្មបសិក្សាតាមអនឡាញ។ មេរៀនជាវីដេអូខ្លីៗនេះបែកចែកជាបីផ្នែក ដោយផ្នែកនីមួយៗមានរយៈពេល៦០នាទី ហើយបន្ទាប់ពីសិក្សាមេរៀនតាមវីដេអូនីមួយៗចប់ តម្រូវឱ្យមានការឆ្លើយសំណួរដើម្បីទទួលបានលិខិតបញ្ជាក់ការសិក្សា(Certificate) ដែលលិខិតបញ្ជាក់សិក្សាមួយ ឆ្មបនឹងទទួលបាន០២(ពីរ)ពិន្ទុ។ ដើម្បីសិក្សាបាន សូមចូលទៅកាន់linkខាងក្រោម៖
SIT Part 1:  https://e-learning.bibliomed.de/module/210208_SafeInfusionTherapy/Part%201/story.html
SIT Part 2:  https://e-learning.bibliomed.de/module/210208_SafeInfusionTherapy/Part%202/story.html
HHSAF:     https://e-learning.bibliomed.de/module/210208_SafeInfusionTherapy/HHSAF/story.html