Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

Home Announcement ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Team​ (MCAT)​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល​"​ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​សៀមរាប​ខេត្តសៀមរាប
ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Team​ (MCAT)​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល​"​ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​សៀមរាប​ខេត្តសៀមរាប
14 views

ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Team​ (MCAT)​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល​"​ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​សៀមរាប​ខេត្តសៀមរាប

ថ្ងៃអង្គារ ទី៣០​ ខែមិថុនា​ ឆ្នាំ២០២៦​ លោកវេជ្ជបណ្ឌិត​ នៅ​ ឡាយ​​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប​ បានអញ្ជេីញជាអធិបតីភាពបេីកកិច្ចប្រជុំ​ក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល" នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសៀមរាប រៀបចំដោយ​ផ្នែកគាំពារមាតា​ និងទារក​ខេត្ត​សៀមរាប​ សមាសភាពចូលរួមចំនួន​ ៥៣រូប​។​

គោលបំណងកិច្ចប្រជុំ៖

១. ការប្រាស្រ័យទាក់ទងរវាងឆ្មប និងគ្រូពេទ្យ នៅថ្នាក់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល

២. ពិភាក្សា និងដោះស្រាយបញ្ហារួម ដែលបានរកឃើញនៅក្នុងអំឡុងពេលចុះអភិបាល

៣. ពិភាក្សាពីករណីបញ្ជូន ករណីមានផលវិបាក និងព័ត៌មានត្រឡប់​ដែលបញ្ជូនពីមណ្ឌលសុខភាព​ ទៅមន្ទីរពេទ្យបង្អែក

៤. ធ្វេីបច្ចុប្បន្នភាពចំណេះ​ ជំនាញ​លេីការថែទាំ​ផ្ទៃពោះមុនសម្រាល​ ដោយកំណត់ហានិភ័យស្ត្រីមានផ្ទៃពោះទៅតាមកូដពណ៌​ និងវិធីសាស្ត្របំពេញកំណត់ត្រាផ្ទៃពោះមុនសម្រាល​ឱ្យមានប្រសិទ្ធភាព

កិច្ចប្រជុំMCATs អញ្ជេីញចូលរួមពី​ លោកស្រី​ ងួ​ន​ សុភាព​ ប្រធានគណ:ឆ្មបជាតិ​ លោកស្រី​ អនុប្រធាន​ ហេរញ្ញឹកគណ:ឆ្មបជាតិ​ មន្ត្រីផ្នែកគាំពារមាតា និងទារកខេត្ត​ ប្រធានផ្នែកគាំពារមាតា​ និងទារកស្រុក​ ព្រមទាំងលោកស្រី​វេជ្ជបណ្ឌិត​ នាយអគាររង​ និងឆ្មបមកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពទាំង៣០​នៅក្នុងស្រុកប្រតិបត្តិសៀមរាប​ និងអង្គការRACHA ។​