ក្រោមមូលនិធិបរិច្ចាគសប្បុរសធម៌គណ:ឆ្មបកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តរតនគិរី បានដឹកនាំយកអំណោយជូន ទារកកំព្រាម្តាយ និងក្រុមគ្រួសារជនជាតិដេីមភាគតិច ស្រុកវេីនសៃ ខេត្តរតនគីរី
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី និងកញ្ញា ងួន សុភាព ប្រធានគណៈឆ្មបជាតិ បានអញ្ជើញដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌រួមគ្នារវាងគណៈឆ្មបកម្ពុជា និងមន្ទីរសុខាភិបាលខេត្តរតនគិរី ប្រគល់ជូនទារកកំព្រាម្តាយ និងក្រុមគ្រួសារ នៃស្ត្រីដែលបានទទួលមរណភាពកាលពីពេលកន្លងទៅ ស្ថិតនៅឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី។
អំណោយសប្បុរសធម៌ដែលបានផ្តល់ជូនរួមមាន៖
-គ្រឿងឧបភោគបរិភោគ៖
អង្ករ ១០០ គីឡូក្រាម, ទឹកសុទ្ធ (១,៥០០មល) ២ កេស, ទឹកសុទ្ធ (៥០០មល) ៣ កេស, ម្សៅទឹកដោះគោ ១ កេសធំ, ទឹកដោះគោ ២ កេស, ត្រីខកំប៉ុង ៣ កេស, ត្រីងៀត ៤.១ គីឡូក្រាម, សាច់ក្រក ៧.៥ គីឡូក្រាម, សាច់គោ ៥ គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥ យួរ, ទឹកត្រី ៥ យួរ, សៀង ៥ គីឡូក្រាម, ឆៃពៅផ្អែម ២ គីឡូក្រាម និងឆៃពៅប្រៃ ២ គីឡូក្រាម។
-សម្ភារប្រើប្រាស់៖ កន្ត្រកសម្លៀកបំពាក់ថ្មី មុង ពូក ១ឈុត (១កន្ត្រក) និងកន្ត្រកសម្លៀកបំពាក់បរិច្ចាគ ១ កន្ត្រក។
-កញ្ចប់ថវិកា
ថវិកាសរុបទទួលបាន ៤,៨៨៥,៨០០រៀល និង ២៣១ដុល្លារ
- លោកស្រី ងួន ស៊ីថា និងស្វាមី ព្រមទាំងបុត្រ ១,២៤៤,៨០០រៀល
- កញ្ញា ងួន សុភាព ១,០០០,០០០រៀល
- លោក សយ សាត និងភរិយា ព្រមទាំងកូនចៅ ៣១០,០០០រៀល
- លោកស្រី នាង ណារឿន និងស្វាមី ព្រមទាំងបុត្រ ៦០ដុល្លារ
- លោកស្រី ហ៊ុន សុចន្ថា និងស្វាមី ព្រមទាំងបុត្រ ១៥០,០០០រៀល
- លោកស្រី ហែម ណាវី ១០០,០០០រៀល
- លោកស្រី ឌុច សុផាត និងស្វាមី ព្រមទាំងបុត្រ ១០០,០០០រៀល
- លោកស្រី គង់ ចិន្តា និងស្វាមី ព្រមទាំងបុត្រ ១០០,០០០រៀល
- លោកស្រី ឆន សម្ផស្ស និងស្វាមី ព្រមទាំងបុត្រ ៥០,០០០រៀល
- សប្បុរសជន និងអ្នកប្រកបវិជ្ជាជីវៈឆ្មប ១,៧៣១,០០០ រៀល និង ១៧១ដុល្លារ
ការចំណាយលើ
- គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់សម្រាប់ទារក ២,៨២០,៩០០រៀល
- វត្ថុអនុស្សាវរីយ៍ជូនឆ្មបដបទឹក១០០០មល
- កញ្ចប់ថវិកាជូនក្រុមគ្រួសារទារក មេឃុំ មណ្ឌលសុខភាព ស្ត្រីសម្រាកពេទ្យជិតសម្រាល មុន និងក្រោយសម្រាល ដឹកជញ្ជូន ៣,០០០,០០០រៀល
គណៈឆ្មបកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាថវិកា សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ដល់ទារក កុមារជនជាតិដើមភាគតិចបង្ហាញពីទឹកចិត្តដ៏ថ្លៃថ្លា និងស្មារតីសាមគ្គីភាពគ្នា ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។
គណៈឆ្មបកម្ពុជា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។