ការចុះអភិបាល វគ្គបណ្តុះបណ្តាលស្តីពី "ការថែទាំផ្ទៃពោះមុនសម្រាល" នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី
ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ កញ្ញា ងួន សុភាព ប្រធានគណ:ឆ្មបជាតិ និងក្រុមប្រឹក្សាគណ:ឆ្មបជាតិ បានអញ្ជេីញចួលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការថែទាំផ្ទៃពោះមុនសម្រាល" នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគីរី រៀបចំដោយផ្នែកគាំពារមាតា និងទារកខេត្តរតនគីរី សមាសភាពចូលរួមចំនួន ២៥រូប។
គោលបំណងចុះអភិបាល៖
១. ស្វែងយល់ពីការបណ្តុះបណ្តាលបន្តក្រោយពីទទួលការបណ្តុះបណ្តាលថ្នាក់ជាតិ
២. ពិនិត្យ និងសាកសួរការអនុវត្តកន្លងមក បញ្ហាប្រឈមដែលជួបប្រទះ និងរបៀបពន្យល់ ដោះស្រាយទៅដល់អ្នកអនុវត្តផ្ទាល់ឱ្យកាន់តែយល់ច្បាស់
៣. ជួយសម្របសម្រួល និងលេីកទឹកចិត្តអ្នកចូលរួម និងអ្នកបង្ហាញ ពីជំនាញការពិនិត្យផ្ទៃពោះមុនសម្រាល
វគ្គបណ្តុះបណ្តាល អញ្ជេីញចូលរួមពីប្រធានផ្នែកគាំពារមាតា និងទារកខេត្ត ស្រុក មន្ទីរពេទ្យបង្អែកខេត្ត ស្រុក មណ្ឌលសុខភាព និងប៉ុស្ត៍សុខភាព។