Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

ទំព័រដើម សេចក្តីជូនដំណឹង ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Team​ (MCAT)​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល​"​ នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តប៉ៃលិន
ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Team​ (MCAT)​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល​"​ នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តប៉ៃលិន
ចូលអាន 12ដង

ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Team​ (MCAT)​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល​"​ នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តប៉ៃលិន

ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០២៦​ លោកស្រី​វេជ្ជបណ្ឌិត​ យស​ សំអឿន​ អនុប្រធានមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន​ បានអញ្ជេីញជាអធិបតីភាពបេីកកិច្ចប្រជុំ​ក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ ក្រោមប្រធានបទ​ ស្តីពី"សំណុំឯកសារថែទាំផ្ទៃពោះមុនសម្រាល" នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តប៉ៃលិន​ រៀបចំដោយ​ផ្នែកគាំពារមាតា​ និងទារក​ខេត្ត​ប៉ៃលិន សមាសភាពចូលរួមចំនួន​ ៥៥រូប​។​

គោលបំណងកិច្ចប្រជុំ៖

១. ការប្រាស្រ័យទាក់ទងរវាងឆ្មប និងគ្រូពេទ្យ នៅថ្នាក់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល

២. ពិភាក្សា និងដោះស្រាយបញ្ហារួម ដែលបានរកឃើញនៅក្នុងអំឡុងពេលចុះអភិបាល

៣. ពិភាក្សាពីករណីបញ្ជូន ករណីមានផលវិបាក និងព័ត៌មានត្រឡប់​ដែលបញ្ជូនពីមណ្ឌលសុខភាព​ ទៅមន្ទីរពេទ្យបង្អែក

៤. ធ្វេីបច្ចុប្បន្នភាពចំណេះ​ ជំនាញ​លេីការថែទាំ​ផ្ទៃពោះមុនសម្រាល​ ដោយកំណត់ហានិភ័យស្ត្រីមានផ្ទៃពោះទៅតាមកូដពណ៌​ និងវិធីសាស្ត្របំពេញកំណត់ត្រាផ្ទៃពោះមុនសម្រាល​ឱ្យមានប្រសិទ្ធភាព

កិច្ចប្រជុំMCATs អញ្ជេីញចូលរួមពី​ លោកស្រី​ ងួ​ន​ សុភាព​ ប្រធានគណ:ឆ្មបជាតិ​ លោកស្រី​ ឌុច​ សុផាត​ អនុប្រធាន​គណ:ឆ្មបជាតិ​ ប្រធានការិយាល័យបង្ការ​ និងគ្រប់គ្រងជំងឺ​ ប្រធានផ្នែកគាំពារមាតា និងទារកខេត្ត​ ព្រមទាំងលោកស្រី​នាយអគារ​ និងឆ្មបមកពីមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង៧​។