Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

ទំព័រដើម សេចក្តីជូនដំណឹង ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Team​ (MCAT)​ ក្រោមប្រធានបទ​ ស្តីពី"ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល​"​ នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលរាជធានីភ្នំពេញ
ការចុះអភិបាល កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ Midwifery Coordinator Alliance Team​ (MCAT)​ ក្រោមប្រធានបទ​ ស្តីពី"ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល​"​ នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលរាជធានីភ្នំពេញ
ចូលអាន 13ដង

============================================================

ថ្ងៃពុធ​ ៥កើត​ ទី១៦​ ខែកញ្ញា​ ឆ្នាំ២០២៦​ លោកស្រី ងួន​ សុភាព​ ប្រធានគណៈឆ្មបជាតិ​ បានឆ្លៀតឱកាសចូលរួមកិច្ចប្រជុំ​ក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ ក្រោមប្រធានបទ​ ស្តីពី"ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល" នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលរាជធានីភ្នំពេញ​ រៀបចំដោយ​ផ្នែកគាំពារមាតា​ និងទារក​រាជធានី​​ភ្នំពេញ។​

គោលបំណងចូលរួម៖

១. ពិនិត្យការរៀបចំកិច្ចប្រជុំ​ MCAT

២. ស្វែងយល់វិធីសាស្ត្រក្នុងការសម្របសម្រួល​ និងដោះស្រាយបញ្ហាប្រឈមដែលបានជួបប្រទះ

៣. វាយតម្លៃគ្រូបណ្តុះបណ្តាលជំនាញបច្ចេកទេស​ក្នុងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល

៤. វាយតម្លៃអ្នកចូលរួម​ ឆ្មបបម្រើការនៅមណ្ឌលសុខភាព​ CPA1 &CPA3។

បន្ថែមពីនេះ​ លោកស្រីប្រធានបានផ្តល់អនុសាសន៍​

១​.​ ស្វែងរកកត្តាធ្វើឱ្យស្បូនទន់​(TONE) ដែលលើសពីឯកសារធ្លាប់មាន​ តែជាការរកឃើញ​ និងបទពិសោធន៍ដែលបានជួបប្រទះ​ យកមកចែករំលែករួមគ្នាក្នុងកិច្ចប្រជុំ​

២.​ អនុវត្តជំនាញសង្កត់សរសៃឈាម​ អាទែ​ អាអក​ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត​

៣.​ ពិនិត្យ​ និងរៀនអនុវត្តការសង្កត់សរសៃឈាម​អាទែ​ អាអក​ នៅនឹងគ្រែសម្រាល​ដែលអនុវត្តការងារប្រចាំថ្ងៃ​រៀងៗខ្លួន​ (ទីតាំងអនុវត្តមិនងាយស្រួលដូចទីតាំងបណ្តុះបណ្តាល)

៤.​ ហាត់អនុវត្តជាមួយក្រុមការងារ​ ទាំងជំហរ​ និងលំនឹងក្នុងការសង្កត់​ ទាំងរយៈពេលយ៉ាងតិចឱ្យបាន២០នាទី

ដៃឆ្មបទាំងគូ គឺជាដៃដែលទ្រជីវិត​២ក្នុងពេលតែមួយ​

ទ្រជីវិតថ្មី​ ដាក់លើទ្រូងម្តាយដ៏កក់ក្តៅ​

សូមយើងទាំងអស់គ្នា រួមគ្នា​អនុវត្ត​បេសកកម្មដ៏ថ្លៃថ្លានេះ​ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ​ខ្ពស់បំផុត​។