Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

ទំព័រដើម សេចក្តីជូនដំណឹង ក្រោមមូលនិធិបរិច្ចាគសប្បុរសធម៌​គណ:ឆ្មបកម្ពុជា​ សហការជាមួយមន្ទីរសុខាភិបាលខេត្តរតនគិរី​ បានដឹកនាំយកអំណោយជូន ទារកកំព្រាម្តាយ​ និងក្រុមគ្រួសារ​ជនជាតិដេីមភាគតិច ស្រុកវេីនសៃ​ ខេត្តរតនគីរី
ក្រោមមូលនិធិបរិច្ចាគសប្បុរសធម៌​គណ:ឆ្មបកម្ពុជា​ សហការជាមួយមន្ទីរសុខាភិបាលខេត្តរតនគិរី​ បានដឹកនាំយកអំណោយជូន ទារកកំព្រាម្តាយ​ និងក្រុមគ្រួសារ​ជនជាតិដេីមភាគតិច ស្រុកវេីនសៃ​ ខេត្តរតនគីរី
ចូលអាន 12ដង

ក្រោមមូលនិធិបរិច្ចាគសប្បុរសធម៌​គណ:ឆ្មបកម្ពុជា​ សហការជាមួយមន្ទីរសុខាភិបាលខេត្តរតនគិរី​ បានដឹកនាំយកអំណោយជូន ទារកកំព្រាម្តាយ​ និងក្រុមគ្រួសារ​ជនជាតិដេីមភាគតិច ស្រុកវេីនសៃ​ ខេត្តរតនគីរី

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តរតនគិរី និងកញ្ញា​ ងួន សុភាព ប្រធានគណៈឆ្មបជាតិ បានអញ្ជើញដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌រួមគ្នារវាងគណៈឆ្មបកម្ពុជា និងមន្ទីរសុខាភិបាលខេត្តរតនគិរី ប្រគល់ជូនទារកកំព្រាម្តាយ​ និងក្រុមគ្រួសារ​ នៃស្ត្រីដែលបានទទួលមរណភាពកាលពីពេលកន្លងទៅ ស្ថិតនៅឃុំកោះប៉ង់ ស្រុកវើនសៃ​ ខេត្តរតនគិរី។

អំណោយសប្បុរសធម៌ដែលបានផ្តល់ជូនរួមមាន៖

-គ្រឿងឧបភោគបរិភោគ៖

អង្ករ ១០០ គីឡូក្រាម, ទឹកសុទ្ធ (១,៥០០មល) ២ កេស, ទឹកសុទ្ធ (៥០០មល) ៣ កេស, ម្សៅទឹកដោះគោ ១ កេសធំ, ទឹកដោះគោ ២ កេស, ត្រីខកំប៉ុង ៣ កេស, ត្រីងៀត ៤.១ គីឡូក្រាម, សាច់ក្រក ៧.៥ គីឡូក្រាម, សាច់គោ ៥ គីឡូក្រាម, ទឹកស៊ីអ៊ីវ ៥ យួរ, ទឹកត្រី ៥ យួរ, សៀង ៥ គីឡូក្រាម, ឆៃពៅផ្អែម ២ គីឡូក្រាម និងឆៃពៅប្រៃ ២ គីឡូក្រាម។

-សម្ភារប្រើប្រាស់៖ កន្ត្រកសម្លៀកបំពាក់ថ្មី មុង ពូក ១ឈុត (១កន្ត្រក) និងកន្ត្រកសម្លៀកបំពាក់បរិច្ចាគ ១ កន្ត្រក។

​-កញ្ចប់ថវិកា

ថវិកាសរុបទទួលបាន​ ៤,៨៨៥,៨០០រៀល​ និង ២៣១ដុល្លារ​

  • លោកស្រី​ ងួន​ ស៊ីថា​ និងស្វាមី​ ព្រមទាំងបុត្រ​ ១​,២៤៤,៨០០​រៀល​

  • ​កញ្ញា​ ងួន​ សុភាព​ ១,០០០,០០០រៀល​

  • លោក​ សយ​ សាត​ និងភរិយា​ ព្រមទាំងកូនចៅ​ ៣១០​,០០០រៀល

  • លោកស្រី​ នាង​ ណារឿន​ និងស្វាមី​ ព្រមទាំងបុត្រ​ ៦០ដុល្លារ​

  • ​លោកស្រី​ ហ៊ុន​ សុចន្ថា​ និងស្វាមី​ ព្រមទាំងបុត្រ​ ១៥០,០០០រៀល​

  • លោកស្រី​ ហែម​ ណាវី​ ១០០,០០០រៀល​

  • លោកស្រី​ ឌុច​ សុផាត​ និងស្វាមី​ ព្រមទាំងបុត្រ​ ១០០,០០០រៀល​

  • លោកស្រី​ គង់​ ចិន្តា​ និងស្វាមី​ ព្រមទាំងបុត្រ​ ១០០,០០០រៀល​

  • លោកស្រី​ ឆន​ សម្ផស្ស​ និងស្វាមី​ ព្រមទាំងបុត្រ​ ៥០,០០០រៀល​

  • សប្បុរសជន និងអ្នកប្រកបវិជ្ជាជីវៈឆ្មប​ ១,៧៣១,០០០​ រៀល​ និង ១៧១ដុល្លារ​

ការចំណាយលើ

  • គ្រឿងឧបភោគបរិភោគ​ និងសម្ភារប្រើប្រាស់សម្រាប់ទារក​ ២,៨២០,៩០០រៀល

  • វត្ថុអនុស្សាវរីយ៍ជូនឆ្មបដបទឹក១០០០មល

  • កញ្ចប់ថវិកាជូនក្រុមគ្រួសារទារក​ មេឃុំ​ មណ្ឌលសុខភាព​ ស្ត្រីសម្រាកពេទ្យជិតសម្រាល​ មុន​ និងក្រោយសម្រាល​ ដឹកជញ្ជូន​ ៣,០០០,០០០រៀល

គណៈឆ្មបកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី​ សប្បុរសជនទាំងអស់​ ដែលបានចូលរួម​ឧបត្ថម្ភជាថវិកា សម្លៀកបំពាក់​ និងសម្ភារប្រើប្រាស់ដល់ទារក​ កុមារជនជាតិដើមភាគតិចបង្ហាញពីទឹកចិត្តដ៏ថ្លៃថ្លា​ និងស្មារតីសាមគ្គីភាពគ្នា​ ខ្មែរជួយខ្មែរ​ ខ្មែរស្រឡាញ់ខ្មែរ។

គណៈឆ្មបកម្ពុជា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ​ ជួបតែពុទ្ធពរទាំង៤ប្រការ​ អាយុ​ វណ្ណៈ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។