Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

ទំព័រដើម សេចក្តីជូនដំណឹង ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:ឆ្មបមន្ទីរពេទ្យ​ ហ្លួង​ ម៉ែ
ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:ឆ្មបមន្ទីរពេទ្យ​ ហ្លួង​ ម៉ែ
ចូលអាន 13ដង

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:ឆ្មបមន្ទីរពេទ្យ​ ហ្លួង​ ម៉ែ

ថ្ងៃពុធ​ ទី៣ ខែមិថុនា​ ឆ្នាំ២០២៦ លោកស្រី​ ងួន​ សុភាព​ ប្រធានក្រុមប្រឹក្សាគណ:ឆ្មបជាតិ​បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណ:ឆ្មបមន្ទីរពេទ្យ​ ហ្លួង​ ម៉ែ​ ដែលមានអ្នកចូលរួមសរុបចំនួន ៤៧រូប។

អនុលោមតាមច្បាប់ ស្តីពីការបង្កើតគណៈឆ្មបកម្ពុជា សមាសភាពការិយាល័យរបស់ក្រុមប្រឹក្សាមន្ទីរពេទ្យហ្លួង​ ម៉ែ​ រួមមាន ប្រធានក្រុមប្រឹក្សា១រូប អនុប្រធាន១រូប អគ្គលេខាធិការ១រូប ហេរញ្ញិក១រូប និងសមាជិក៥រូប។

១- លោកស្រីគូ សេរីគន្ធា ប្រធាន

២- លោកស្រី យូយ ស្រីនូ អនុប្រធាន

៣- លោកស្រី វណ្ណដា ណាវី អគ្គលេខាធិការ

៤- លោកស្រី សេក រ៉ាវី ហេរញ្ញិក

៥- លោកស្រី សេង ស្រីទូច សមាជិក

៦- លោកស្រី ឆោម សុភក្ត្រត្រា សមាជិក

៧- លោកស្រី ប៊ូ សៀកណៃ សមាជិក

៨- លោកស្រី សាយ ចន្ថា សមាជិក

៩- លោកស្រី ឡោ ច័ន្ទយុទ្ធារី សមាជិក

កម្មវិធីនេះមានការអញ្ជើញចូលរួមពី នាយករង​ ប្រធាន​ អនុប្រធានការិយាល័យបច្ចេកទេស​ រដ្ឋបាល​ ប្រធានផ្នែករោគស្ត្រី​ ប្រធាន​ អនុប្រធានថែទាំ​ នាយអ៊ុយនីតេ​ នាយសាល​ នាយសាលរង​ និងមន្ត្រីគ្រប់ផ្នែក​ នៃមន្ទីរពេទ្យ​ ហ្លួង​ ម៉ែ​។

ក្រុមប្រឹក្សាគណ:ឆ្មបមន្ទីរពេទ្យហ្លួង​ ម៉ែ