Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

ទំព័រដើម សេចក្តីជូនដំណឹង កិច្ចប្រជុំរវាងក្រុមប្រឹក្សាគណ:ឆ្មបជាតិ​ និងក្រុមប្រឹក្សាគណ:ឆ្មបខេត្តស្ទឹងត្រែង
កិច្ចប្រជុំរវាងក្រុមប្រឹក្សាគណ:ឆ្មបជាតិ​ និងក្រុមប្រឹក្សាគណ:ឆ្មបខេត្តស្ទឹងត្រែង
ចូលអាន 180ដង

កិច្ចប្រជុំរវាងក្រុមប្រឹក្សាគណ:ឆ្មបជាតិ​ និងក្រុមប្រឹក្សាគណ:ឆ្មបខេត្តស្ទឹងត្រែង

ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦​ លោកស្រី​ ងួន​ សុភាព​ បានដឹកនាំកិច្ចប្រជុំរវាងក្រុមប្រឹក្សាគណ:ឆ្មបជាតិ​ និងក្រុមប្រឹក្សាគណ:ឆ្មបខេត្តស្ទឹងត្រែង​​ ដែលប្រព្រឹត្តទៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្ទឹងត្រែង​។

គោលបំណង៖

១.​ បង្ហាញពីតួនាទី​ ភារកិច្ចរបស់គណ:ឆ្មបខេត្តស្ទឹងត្រែង​ និងរៀបចំសកម្មភាព​ការងារបន្ត​ក្នុងឆ្នាំ២០២៦

២.​ កិច្ចសហការ​ និងសម្របសម្រួល​រវាងក្រុមប្រឹក្សាគណ:ឆ្មបខេត្ត​ និងអង្គការEveryMum​ ដេីម្បីឱ្យមានប្រសិទ្ធភាពខ្ពស់

៣.​ ជំរុញឱ្យមានការរៀបចំMCATs​ ជាទៀងទាត់​ ដេីម្បីដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង​ និងយល់ដឹងពីបច្ចុប្បន្នភាពនៃការអនុវត្តការងារឆ្មប​ ស្តីពី"ប្រេីប្រាស់សំណុំឯកសារថែទាំសម្រាប់ឆ្មប​ ការថែទាំផ្ទៃពោះមុនសម្រាល​ និងកម្រិតមូលដ្ឋានក្នុងការប្រេីប្រាស់អេកូសាស្ត្រលេីស្ត្រីមានផ្ទៃពោះ​"

៤.​ ចូលរួមដោះស្រាយ​ និងសម្របសម្រួលបញ្ហាប្រឈមដែលកេីតមានឡេីង​នៅនឹងកន្លែង

សូមថ្លែងអំណរគុណចំពោះប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តស្ទឹងត្រែង​ ដែលបានសម្របសម្រួល​ និងចូលរួមគាំទ្ររាល់សកម្មភាពការងាររបស់គណ:ឆ្មបកម្ពុជា។