វិជ្ជាជីវ:ឆ្មបជាចំណែកមួយនៅក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណេីត និងការឆ្លេីយតប
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីដ៍ខ្ពង់ខ្ពង់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ សិក្ខាសាលាប្រចាំឆ្នាំ ស្តីពី"ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប"។
សិក្ខាសាលាបង្ហាញពី
1 បច្ចុប្បន្នភាព វឌ្ឍនភាពក្នុងការអនុវត្ត ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប
2 សម្រេចបានូវ នីតិវិធីប្រតិបត្តិស្តង់ដា (SOP) ចំនួន៣
- គភ៌ដែលមានហានិភ័យខ្ពស់
- ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល (PPH)
- ការពិនិត្យអេកូសាស្ត្រទារកក្នុងផ្ទៃពោះមុនសម្រាល
អនុសាសន៍ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដើម្បីធ្វើឱ្យកាន់តែទទួលបាននូវលទ្ធផលប្រសើរឡើងនៃមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដូចខាងក្រោម៖
១) ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ជាប្រព័ន្ធឱ្យកាន់តែរស់រវើក ប្រសើរឡើងនៅគ្រប់រាជធានី ខេត្ត។
២) នីតិវិធីប្រតិបត្តិស្តង់ដាដែលបានធ្វើរួចមកហើយនេះ ត្រូវបញ្ចប់ជាផ្លូវការ និងដាក់ឱ្យប្រើប្រាស់ភ្លាមៗ នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងវិស័យឯកជនផងដែរ។
៣) អនុវត្តប្រព័ន្ធ ពិនិត្យតាមដាន(ចងក្រងជាក្រុមតេឡេក្រាម) សុខភាពស្ត្រីមានផ្ទៃពោះ ស្ត្រីក្រោយសម្រាល និងទារកទើបនឹងកើត ឱ្យមានប្រសិទ្ធភាពខ្ពស់។
Midwifery: A key contributor to Maternal and Perinatal Death Surveillance and Response (MPDSR)