Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

Home Announcement ការចុះអភិបាល​ កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ MCAT របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ​ ​នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកំពង់ធំ
ការចុះអភិបាល​ កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ MCAT របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ​ ​នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកំពង់ធំ
14 views

ការចុះអភិបាល​ កិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ MCAT របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ​ ​នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកំពង់ធំ

ថ្ងៃសុក្រ ៥កេីត​ ខែបឋមាសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត​ ជុន​ ហុងឈាន​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ​ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប​ MCAT នៅមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកំពង់ធំ​ ដោយអ្នកចូលរួមដោយផ្ទាល់សរុបចំនួន ៤៦រូប។

កិច្ចប្រជុំមានគោលបំណង៖

១ ពិនិត្យវឌ្ឍនភាពការងារសុខភាពមាតា​ និងទារក​ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ​

២ បង្ហាញពីការប្រេីប្រាស់ម៉ាញ៉េស្យូមស៊ុលហ្វាត​MgSO4

៣ បង្ហាញពីការប្រេីប្រាស់ខោបន្ថយស្ហុក​

សូមជម្រាបជូនថាកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី ងួន សុភាព ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ ក្រុមការងារថ្នាក់ជាតិ​ ប្រធានផ្នែកសុខភាពមាតា និងទារកខេត្ត​ ស្រុក​ គ្រូឧទ្ទេសដោយវេជ្ជបណ្ឌិត​ ង៉ូវ​ វ៉ាន់ឡុង​ មន្ទីរពេទ្យបង្អែកខេត្ត​ ស្រុក​ និងឆ្មបដែលអញ្ជេីញមកពីមណ្ឌលសុខភាពចំនួន23​ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​កំពង់ធំ។