សិក្ខាសាលាអភិវឌ្ឍន៍វិជ្ជាជីវៈបន្តតាមប្រព័ន្ធអនឡាញ (CPD Webinar) ស្តីពី៖ «ការបង្ការ និងគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល (PPH)»
គណៈឆ្មបកម្ពុជា សូមគោរពអញ្ជើញចូលរួមក្នុងសិក្ខាសាលាអភិវឌ្ឍន៍វិជ្ជាជីវៈបន្តតាមប្រព័ន្ធអនឡាញ (CPD Webinar) ស្តីពី៖ «ការបង្ការ និងគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល (PPH)»
✨ អត្ថប្រយោជន៍ និងខ្លឹមសារសំខាន់ៗនៃសិក្ខាសាលា៖
- ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងជំនាញបច្ចេកទេសលើការបង្ការ ការរកឃើញទាន់ពេលវេលា និងការឆ្លើយតបបន្ទាន់ចំពោះការធ្លាក់ឈាមក្រោយសម្រាល (PPH)
- ពង្រឹងសមត្ថភាពក្នុងការសង្គ្រោះបន្ទាន់ ការបញ្ជូនអ្នកជំងឺប្រកបដោយសុវត្ថិភាព និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាថែទាំមាតា-ទារក
- ទទួលបានពិន្ទុអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (3 CPD Points) ទទួលស្គាល់ដោយគណៈឆ្មបកម្ពុជា
✅ លក្ខខណ្ឌដើម្បីទទួលបានពិន្ទុ CPD៖
- ត្រូវចូលរួមសិក្សាយ៉ាងតិច ៨០% នៃរយៈពេលសរុបរបស់វគ្គបណ្តុះបណ្តាល
- ត្រូវធ្វើតេស្តវាយតម្លៃមុន (Pre-Test) និងតេស្តវាយតម្លៃក្រោយ (Post-Test) ដោយទទួលបានពិន្ទុ Post-Test ចាប់ពី ៨០% ឡើងទៅ
💵 តម្លៃចុះឈ្មោះ៖ ១ម៉ឺនរៀល ក្នុងម្នាក់
🎯 គោលដៅអ្នកចូលរួម៖ ឆ្មប (ទាំងផ្នែករដ្ឋ និងឯកជន) ទូទាំងប្រទេស អ្នកគ្រប់គ្រងសេវាឆ្មប អ្នកបណ្តុះបណ្តាល និងអ្នកជំនាញសុខភាពមាតា-ទារក (ចំនួនកំណត់ ១,០០០ នាក់)
🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ម៉ោង ០៧:០០ ព្រឹក – ១២:០០ ថ្ងៃត្រង់
💻 ទម្រង់៖ Livestreaming on Z-waka Healthcare Professionals App
📞 ទំនាក់ទំនងចុះឈ្មោះចូលរួម៖
លោកស្រី ឆាយ ភារម្យ៖ លេខតេឡេក្រាម 012 464 651
លោកស្រី សឿន រដ្ឋា៖ លេខតេឡេក្រាម 015 786 081
លោក ឆន សុភក្តិ៖ លេខតេឡេក្រាម 017 889 030