ការចុះអភិបាលកិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប Midwifery Coordinator Alliance Teams (MCATs)
ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ពៅ ម៉ាណុតប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស បានអញ្ជេីញជាអធិបតីភាពបេីកកិច្ចប្រជុំក្រុមសម្របសម្រួលសម្ព័ន្ធឆ្មប នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស រៀបចំដោយ ផ្នែកគាំពារមាតា និងទារកខេត្តពោធិ៍សាត់ សមាសភាពចូលរួមចំនួន ៤២ រូប។
គោលបំណងកិច្ចប្រជុំ៖
១. បង្កើនទំនាក់ទំនងល្អរវាងឆ្មបតាមមណ្ឌលសុខភាព គ្រូពេទ្យ ឆ្មបតាមមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិ រួមទាំងមន្ទីរសុខាភិបាលខេត្ត
២. ចែករំលែកបទពិសោធន៍រវាងឆ្មប និងឆ្មប ឆ្មប និងគ្រូពេទ្យសម្ភព រោគស្ត្រី ប្រពោធនកម្មទារក ព្រមទាំងពិភាក្សាដោះស្រាយបញ្ហាជារួមដែលបានរកឃើញពេលចុះអភិបាល តាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក
៣. ពង្រឹងប្រព័ន្ធបញ្ជូន ការផ្តល់ព័ត៌មានត្រឡប់ និងពិភាក្សាពីករណីបញ្ជូនពេលមានបញ្ហាទៅកាន់មន្ទីរពេទ្យបង្អែក
៤. បង្ហាញពីបច្ចុប្បន្នភាពស្តីពី Congenital Syphilis MPDSR
៥. សំណុំឯកសារសម្រាប់ឆ្មប
កិច្ចប្រជុំMCATs អញ្ជេីញចូលរួមពី លោកស្រី ងួន សុភាព ប្រធានគណ:ឆ្មបជាតិ អនុប្រធានគណ:ឆ្មបជាតិ លោកស្រី អួង លីដា មន្ត្រីកម្មវិធីសុខភាពបន្តពូជ និងក្រុមការងារ ផ្នែកគាំពារមាតា និទារកខេត្ត ស្រុក ប្រធានផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារកនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ឆ្មបបម្រីការនៅមន្ទីរពេទ្យបង្អែកខេត្ត ស្រុកមណ្ឌលសុខភាពទាំង១១ នៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅមាស។