រចនាសម្ព័ន្ធក្រុមប្រឹក្សាគណៈឆ្មបជាតិ អាណត្តិទី២


រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមប្រឹក្សាគណៈឆ្មបកម្ពុជា អាណត្តិទី២

រចនាសម្ព័ន្ឋ និងមុខងាររបស់គណៈឆ្មបកម្ពុជា អណត្តិទី២

គណៈឆ្មបកម្ពុជាមានរចនាសម្ព័ន្ឋចំនួន៣ថ្នាក់ និងបែងចែកការទទូលខុសត្រូវទៅតាមមុខងាររបស់ខ្លួន។

ក្រុមប្រឹក្សាគណៈឆ្មបជាតិ

ក្រុមប្រឹក្សាគណៈឆ្មបជាតិមានសមាសភាពចំនួន៣២​រូបនិង ដែលក្នុងនោះមាន៧រូបជាសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិទទួលខុសត្រូវលើការងារយុទ្ឋសាស្រ្តធ្វើផែនការប្រតិបត្តិប្រចាំឆ្នាំ ត្រួតពិនិត្យ​និងផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត និង ភូមិភាគរួមមានការរៀបចំ និងអនុវត្តន៍បទបញ្ជាផ្ទៃក្នុង បង្កើតស្តង់ដានៃការអនុវត្តនិងការអប់រំសម្រាប់ឆ្មប  ការបង្កើតប្រព័ន្ឋDatabase ក្នុងគោលបំណងដើម្បីសម្រេចឲ្យបាននូវគោលបំណងនៃព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា។​

 សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិរួមមាន៖

-      លោកស្រី ហែម ណាវី ប្រធាន

-      លោកស្រី ថា​ ច័ន្ទធូរ អនុប្រធាន

-      លោកស្រី នាល សិរីចិន្តា អនុប្រធាន

-      លោកស្រី យាត ធីតា អគ្គលេខាធិការ

-      កញ្ញា បាន​ បូរី អគ្គលេខាធិការង

-      លោកស្រី ប៉ាល់​ ប៉ាវី ហិរញ្ញឹក

           -      លោកស្រី មាន នីតា ហិរញ្ញឹករង

ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ

ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគបែងចែកជា៥ភូមិភាគ៖

ភូមិភាគទី១៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង មានទីតាំងនៅរាជធានីភ្នំពេញ។  

ភូមិភាគទី២៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យនិងប៉ៃលិន មានទីតាំងនៅខេត្តបាត់ដំបង។  

ភូមិភាគទី៣៖ ខេត្តតាកែវ កំពត កោះកុង ព្រះសីហនុ និងកែប  មានទីតាំងនៅខេត្តកំពត។

ភូមិភាគទី៤៖ ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ក្រចេះ និងព្រះវិហារ  មានទីតាំនៅខេត្តស្ទឹងត្រែង។

ភូមិភាគទី៥៖ ខេត្តកំពង់ចាម​  កំពង់ធំ ព្រៃវែង ស្វាយរៀង​ និង ត្បូងឃ្មុំ  មានទីតាំងនៅខេត្តកំពង់ចាម។

ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត

ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត មានការិយាល័យចំនួន២៥ខេត្ត-រាជធានី  និង៤កន្លែងនៅតាមមន្ទីរពេទ្យកាលម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះកុសុមៈ និងមជ្ឈមណ្ឌលជាតិគាំពារមាតា-ទារក។ ការងារចំបងរបស់ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តគឺចុះបញ្ជីឆ្មបដែលអនុវត្តន៍វិជ្ជាជីវៈឆ្មប និងរាយការណ៍ស្តីពីពាក្យបណ្តឹងលើឆ្មបទៅក្រុមប្រឹក្សាគណៈឆ្មបភូមិភាគនិងគាំទ្រការងាររបស់ក្រុមប្រឹក្សាគណៈឆ្មបជាតិ និងភូមិភាគ។


រចនាសម្ព័ន្ឋ និងមុខងាររបស់គណៈឆ្មបកម្ពុជា អាណត្តិទី១
លោកស្រី អ៊ីង រ៉ាដា  ប្រធានលោកស្រី អូ សារឿន អនុប្រធានលោកស្រី កោះ ស៊ីលាភ  អនុប្រធានលោកស្រី ផៃ ស៊ីឌឿន  អគ្គលេខាធិការ

លោកស្រី ប៉ែន គឹមនី  អគ្គលេខាធិការង

លោកស្រី ហែម ណាវី  ហិរញ្ញឹក

     លោកស្រី រៀល ណារី ហិរញ្ញឹករង


គណៈឆ្មបកម្ពុជាមានរចនាសម្ព័ន្ឋចំនួន៣ថ្នាក់និងបែងចែកការទទូលខុសត្រូវទៅតាមមុខងាររបស់ខ្លួន។

ក្រុមប្រឹក្សាគណៈឆ្មបជាតិ

ក្រុមប្រឹក្សាគណៈឆ្មបជាតិមានសមាសភាពចំនួន៣២​រូបនិងដែលក្នុងនោះមាន៧រូបជាសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិទទួលខុសត្រូវលើការងារយុទ្ឋសាស្រ្តធ្វើផែនការប្រតិបត្តិប្រចាំឆ្នាំត្រួតពិនិត្យ​និងផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត និង ភូមិភាគរួមមានការរៀបចំ និងអនុវត្តន៍បទបញ្ជាផ្ទៃក្នុងបង្កើតស្តង់ដានៃការអនុវត្តនិងការអប់រំសម្រាប់ឆ្មប ការបង្កើតប្រព័ន្ឋDatabaseក្នុងគោលបំណងដើម្បីសម្រេចឲ្យបាននូវគោលបំណងនៃព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា។​

 សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិរួមមាន៖

-      លោកស្រីអ៊ីង រ៉ាដា ប្រធាន

-      លោកស្រី អូ សារឿន អនុប្រធាន

-      លោកស្រី កោះ ស៊ីលាភ អនុប្រធាន

-      លោកស្រី ផៃ ស៊ីឌឿន អគ្គលេខាធិការ

-      លោកស្រី ប៉ែន គឹមនី អគ្គលេខាធិការង

-      លោកស្រី ហែម ណាវី ហិរញ្ញឹក

          -      លោកស្រី រៀល ណារី ហិរញ្ញឹករង

ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ

ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគបែងចែកជា៥ភូមិភាគ៖

ភូមិភាគទី១៖ ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺកំពង់ឆ្នាំងមានទីតាំងនៅរាជធានីភ្នំពេញ។ 

ភូមិភាគទី២៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាបឧត្តរមានជ័យនិងក្រុងប៉ៃលិន មានទីតាំងនៅខេត្តបាត់ដំបង។ 

ភូមិភាគទី៣៖ ខេត្តតាកែវ កំពត កោះកុង ក្រុងព្រះសីហនុនិងក្រុងកែបមានទីតាំងនៅខេត្តកំពត។

ភូមិភាគទី៤៖ ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ក្រចេះនិងព្រះវិហារមានទីតាំនៅខេត្តស្ទឹងត្រែង។

ភូមិភាគទី៥៖ ខេត្តកំពង់ចាម​  កំពង់ធំព្រៃវែង និងស្វាយរៀង មានទីតាំងនៅខេត្តកំពង់ចាម។

ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត

ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តមានការិយាល័យចំនួន២៤ខេត្តនិង៣កន្លែងនៅតាមមន្ទីរពេទ្យកាលម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមជ្ឈមណ្ឌលជាតិគាំពារមាតា-ទារក។ការងារចំបងរបស់ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តគឺចុះបញ្ជីឆ្មបដែលអនុវត្តន៍វិជ្ជាជីវៈឆ្មបនិងរាយការណ៍ស្តីពីពាក្យបណ្តឹងលើឆ្មបទៅក្រុមប្រឹក្សាគណៈឆ្មបភូមិភាគនិងគាំទ្រការងាររបស់ក្រុមប្រឹក្សាគណៈឆ្មបជាតិនិងភូមិភាគ។