ប្រទេសកម្ពុជាមានផ្ទៃដីចំនួន ១៨១,០៣៥ គីឡូម៉ែតការ៉េ និងមានព្រំប្រទល់ជាមួយប្រទេសថៃឡង់ វៀតណាម និង ឡាវ។ ប្រទេសនេះមានផ្ទៃបឹង និងទន្លេសាប និងមានខេត្តចំនួន២៤។ ភ្នំពេញគឺជារាជធានីរបស់ប្រទេសកម្ពុជាដែលមានប្រជាជនប្រមាន១.៦លាននាក់ និងប្រជាជនសរុបចំនួន ១៤.៣ លាននាក់ ដែលក្នុងនោះប្រជាជនប្រមាណ៨០ភាគរយ រស់នៅទីជនបទ។ ចំនួនសមាជិកក្នុងគ្រួសារជាមធ្យម៤.៧នាក់ ក្នុងឆ្នាំ២០០៨ ដែលចំនួននេះថយចុះចាប់តាំងពីឆ្នាំ១៩៩៨ទាំងនៅជនបទ និងទីប្រជុំជន។ ស្រ្តីដែលជាមេគ្រួសារ មានចំនួន២៧ភាគរយ។ ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសកម្ពុជាជាប្រទេសទី២ដែលមានកំណើនប្រជាជនបន្ទាប់ពីប្រទេសឡាវ។ ប្រជាជនដែលមានអាយុក្រោម២០ឆ្នាំ មានប្រមាណ៤៥ភាគរយ ដែលអត្រាកំណើនប្រជាជនមានការថយចុះពី២.៥ភាគរយក្នុងឆ្នាំ១៩៩៨ មកត្រឹម១.៥៤ភាគរយក្នុងឆ្នាំ២០០៨។ ប្រជាជនប្រមាណ៩០គឺជាជនជាតិខែ្មរ និង១០ភាគរយគឺជនជាតភាគតិចដូចជា៖ ខ្មែរអ៊ីស្លាម ជនជាតិចិន ជនជាតិវៀតណាម។ ប្រជាជនចំនួន៩៥ភាគរយនិយាយភាសារខ្មែរ។ តំបន់ដែលមានដង់ស៊ីតេប្រជាជនតិច គឺភាគខាងជើង និងឥសាន។
ប្រទេសកម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។ប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៩៣ ដែលបានបំផ្លេចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ឋ និងសេវាសុខាភិបាល និងបានស្តារប្រទេសរបស់ខ្លួនចាប់ពីឆ្នាំ១៩៩០។ កិច្ចព្រមព្រាងទីក្រុមប៉ារីសខែតុលា ឆ្នាំ១៩៩១ បានធ្វើឲ្យប្រទេសនះមានសន្តិភាព និងវឌ្ឍនៈភាពដោយផ្តោតលើផែនការអភិវឌ្ឍរយៈពេលវែង។ ទោះបីជាមានវឌ្ឍនៈភាពយ៉ាងណាក៏ដោយ ក៏បន្ទាត់ភាពក្រីក្ររវាងទីជនបទ និងទីប្រជុំជននៅឃ្លាតឆ្ញាយពីគ្នា ដែលចំនួនជាង៣៥ភាគរយឋិតក្រោមបន្ទាត់ភាពក្រីក្រ និង ១៥ភាគរយក្រីក្រខ្លាំង។ ចំនួន៩០ភាគរយនៃភាពក្រីក្រនៅទីជនបទ ដែលអាចទាក់ទងទៅនឹងការអប់រំ។
ប្រភពទិន្នន័យៈ ជម្រើនថ្នាក់ជាតិពាក់កណ្តាលឆ្នាំ២០១៣
ប្រភពទិន្នន័យៈ អង្គេតប្រជាសាស្រ្តសុខាភិបាលឆ្នាំ២០១០ អាចទទួលដោយចុច បើកមើល ទាញយក
ប្រទេសកម្ពុជាមានប្រព័ន្ឋសេវាសុខាភិបាលចម្រុះដោយផ្អែកលើវិសាលភាពសកលដែលសេវាសុខាភិបាលបានផ្តល់ដោយស្រុកប្រតិបត្តិតាមរយៈពីរកម្រិត៖
១) សំណុំសកម្មភាពអប្បបរមា (MPA) ដែលផ្តល់នៅកម្រិតមណ្ឌលសុខភាព
២) សំណុំសកម្មភាពបង្រ្គប់ (CPA) ដែលផ្តល់នៅកម្រិតមន្ទីរពេទ្យបង្អែក
វិស័យឯកជនមិនបានផ្តល់នូវសំណុំសកម្មភាពអប្បបរមា និងសំណុំសកម្មភាពបង្គ្រប់ទេ។ អ្នកផ្តល់សេវាសុខាភិបាលឯកជន និងតាមរយៈអង្គការក្រៅរដ្ឋាភិបាលផ្តល់សេវា សុខាភិបាលមានកម្រិត។មន្ទីរពេទ្យថ្នាក់ជាតិចំនួន៦មានទីតាំងក្នុងរាជធានីភ្នំពេញផ្តល់ សេវាសុខាភិបាលកម្រិតខ្ពស់ និងមន្ទីរពេទ្យមួយចំនួនគឺពាក់កណ្តាលស្វយ័ត។ ក្រសួងសុខភិបាលផ្តល់សេវាសុខាភិបាលតាមរយៈមន្ទីរសុខាភិបាលចំនួន២៤រាជធានី-ខេត្ត ៧៦ស្រុកប្រតិបត្តិ ៩០មន្ទីរពេទ្យបង្អែក និង ១,០៤៩ មណ្ឌលសុខភាព។ អ្នកប្រកប វិជ្ជាជីវៈសុខាភិបាលបុរាណដែលមិនបានចុះបញ្ជីត្រឹមត្រូវមានមួយចំនួនដែលកើតឡើងក្នុងតំបន់ដែលជួបការលំបាក។ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពផ្តល់សេវាសុខាភិបាលកម្រិតបឋមសម្រាប់ប្រជាជននៅតាមទីជនបទ។ មណ្ឌលសុខភាពមួយក្រោបដណ្ដប់ប្រជាជនប្រមាណពី១០,០០០-២០,០០០ នាក់។ សេវាសុខាភិបាលរួមមាន៖ ប្រឹក្សាយោបល់ រោគវិនិច្ឆ័យបឋម ការជួយសង្រ្គោះបឋម និងសង្គ្រោះបន្ទាន់ ការថែទាំជំងឺរុំារ៉ៃ ការថែទាំមាតា-ទារក (ការសម្រាលធម្មតា) ប្រឹក្សា មធ្យោបាយពន្យាកំណើត ការចាក់វ៉ាក់សំាង ការអប់រំសុខភាព និងការបញ្ចូន។ ការពន្យាលកំណើត ការថែទាំមុនពេលសម្រាល និងការចាក់វាក់សំាង តេតាណុស គឺជាមធ្យោបាយ បង្កាចំបងដែលបានផ្តល់ក្នុងឆ្នាំ២០០៥។ ក្នុងឆ្នាំ២០១០ មណ្ឌលសុខភាពចំនួន៤៣ភាគរយបានផ្តល់សេវាសំណុំសកម្មភាពអប្បបរមា។ បញ្ហារាំងស្ទះ រួមមាន៖ អវត្តមានបុគ្គលិកសុខាភិបាលសំខាន់ៗមួយចំនួន និងខ្វះខាតឪសថសារវន្ត។ អង្គការក្នុងស្រុកមួយចំនួនបានអនុវត្តនកម្មវិធីគាំទ្រសេវាបង្កាជំងឺ និង លើកកម្ពស់សុខភាព តាមរយៈមណ្ឌលសុខភាព។ ក្រសួងសុខាភិបាលក៏មានកម្មវិធីគាំសេវាបង្កាជំងឺ និង លើកកម្ពស់សុខភាពនៅថ្នាក់ជាតិដែរ។ មន្ទីរពេទ្យបង្អែកមន្ទីរពេទ្យត្រូវបានបែងចែកជា៣ផ្នែក៖ ទី១ មន្ទីរពេទ្យថ្នាក់ជាតិ ទី២ មន្ទីរពេទ្យខេត្ត ទី៣ មន្ទីរបង្អែកស្រុក ដែលមន្ទីរពេទ្យនីមួយៗនេះបង្កើតឡើងដោយផ្អែកលើចំនួនបុគ្គលិក គ្រែ ឪសថ សម្ភារៈ និងសេវាគ្លីនិក។ ក្នុងឆ្នាំ២០១១ មាន៖
មន្ទីរពេទ្យកម្រិត CPA-១៖ មិនមានសេវាវះកាត់ទ្រង់ទ្រាយធំ (មិនមានការដាក់ថ្នាំសណ្តំទូទៅ) មិនមានស្តុកឈាម ប៉ុន្តែមានយ៉ាងហោចណាស់សេវាសម្ភពមូលដ្ឋាន។ មន្ទីរពេទ្យ ចំនួន៣៣ដែលផ្តល់សេវាកម្រិតនេះ។
មន្ទីរពេទ្យកម្រិត CPA-២៖ មានសេវាកម្រិត CPA-១ បូកបន្ថែមសេវាថែទាំ និងសង្គ្រោះបន្ទាន់ ការវះកាត់ទ្រង់ទ្រាយធំ(ដោយមានការដាក់ថ្នាំសណ្ដំទូទៅ) រួមមាន ICU និង ផែ្នកឯកទេសផ្សេងទៀតដូចជាការផ្តល់ឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ផ្នែក និង ធ្មេញ។ មន្ទីរពេទ្យចំនួន៣១ដែលផ្តល់សេវាកម្រិតនេះ។
មន្ទីរពេទ្យកម្រិត CPA-៣៖ មានសេវាវះកាត់ទ្រង់ទ្រាយធំ (រួមមានការដាក់ថ្នាំសណ្តំទូទៅ) និងសេវាឯកទេសផ្សេងទៀតដែលច្រើនជាង CPA-២។ មន្ទីរពេទ្យចំនួន២៦ដែលផ្តល់សេវាកម្រិតនេះ។ មន្ទីរពេទ្យបង្អែកត្រូវផ្តល់ការគាំទ្រផែ្នកសេវាថែទាំបឋម និង មានធនធាននិងជំនាញសម្រាប់ជួយដល់មន្ទីរពេទ្យបង្អែកស្រុក។ មន្ទីរពេទ្យចំនួន៦ និងមន្ទីរពេទ្យខេត្តចំនួន២១ផ្តល់សេវាកម្រិត CPA-៣។ មន្ទីរពេទ្យបង្អែកគ្របដណ្តប់ស្រុកប្រតិបត្តិមួយចំនួន។
ប្រព័ន្ឋសេវាសុខាភិបាលសាធារណៈផ្តោតលើការព្យាបាលជំងឺធ្ងន់ធ្ងរ។ សេវាសុខាភិបាលឯកជនសេវាសុខាភិបាលឯកជនបែងចែកជាបីផែ្នក៖
១. បន្ទប់ពិគ្រោះជំងឺផ្តល់រោគវិនិច្ឆ័យគ្លីនិក (រួមមានអេកូសាស្រ្ត) មន្ទីរពិសោធន៍ ការព្យាបាលសង្គ្រោះបន្ទាន់ និង ការចេញវេជ្ជបញ្ជា។
២. គ្លីនីកដែលមានគ្រែសម្រាកយ៉ាងតិចចំនួន១០ ដែលមានសេវាដូចជា៖ អ្នកជំងឺសម្រាកពេទ្យ អ្នកជំងឺមកពិគ្រោះនិងមិនសម្រាក ឯកទេសវេជ្ជសាស្រ្តផេ្សងៗ មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និង ឪសថសាស្រ្ត។
៣. ពហុគ្លីនីកដែលមានគ្រែសម្រាកចំនួនយ៉ាងតិច២០ និងផ្តល់សេវាឯកទេសជាច្រើន។
មន្ទីរពេទ្យឯកជនត្រូវចុះឈ្មោះ និងសុំអាជ្ញាបណ្ណបើកសេវារបស់ខ្លួនទៅក្រសួងសុខាភិបាល។ ក្នុងឆ្នាំ២០០៤ មន្ទីរពេទ្យឯកជនចំនួន២,៥៧២កន្លែងបានដំណើរការ។ មន្ទីរពេទ្យ ឯកជនត្រូវគោរពតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាលក្នុងការផ្តល់សេវាឯកទេសនីមួយៗ ត្រូវមានបុគ្គលិកដែលមានគុណវុឌ្ឍិ និងបទពិសោធន៍គ្រប់គ្រាន់ ទំហំនៃបន្ទប់ ឬទីតាំង របស់ខ្លួន សម្ភារៈ កំណត់ហេតុ កន្លែងស្តុកឪសថ និងលក់ឪសថ។ វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក-យិការ ឆ្មប ឪសថការី ឪសថការីជំនួយដែលធ្វើការ នៅឯកជនភាគច្រើនធ្វើការនៅសេវាសុខាភិបាលសាធារណៈផង។ការអនុវត្តស្តង់ដានៃការថែទាំត្រូវបានបង្ហាញនៅក្នុងសំណុំសកម្មភាពអប្បបរមា និងសំណុំសកម្មភាពបង្រ្គប់តាមរយៈគោលការណ៍ណែនាំនៃការអនុវត្តគ្លីនិក និងពិធីសារជាតិស្តីពីមាតុភាពគ្មានគ្រោះថ្នាក់ និងគោលការណ៍ណែនាំស្តីពីជំងឺគ្រុនចាញ់ ជំងឺរបេង មេរោគអេដស៏ និងជំងឺអេដស៏។
ប្រភពព័ត៌មានៈ របាយការណ៍សមាជសុខាភិបាលជាតិឆ្នាំ២០១១
ព័ត៌មានសុខាភិបាល | ប្រទេសកម្ពុជា | ប្រទេសក្នុងតំបន់ |
អាយុដែលរស់បានជាមធ្យម | ៦០.៤ ឆ្នាំ(ទាំងពីរភេទ) | ៧៦ ឆ្នាំ (ទាំងពីរភេទ) |
អត្រាលទ្ឋភាពមានកូន | ២.៥ | ១.៧ |
អត្រាមរណភាពទារកទើបកើត/១,០០០កំណើតរស់ | ២២ | ១៥.៨ |
អត្រាមរណភាពកុមារក្រោម៥ឆ្នាំ/១,០០០កំណើតរស់ | ៤៣ | ១៦ |
អត្រាមរណភាពមាតា/១០០,០០០ កំណើតរស់ | ២០៦ | ៤៩ |
អត្រាសម្រាលកូនដោយបុគ្គលិកជំនាញ | ៧១% | ៩២% |
ការថែទាំមុនពេលសម្រាល | ៥១% | ៧០% |
អត្រាប្រេវ៉ាឡង់ពន្យាកំណើត | ៥៩% | ៥១% |
អត្រាជំងឺរបេង/១០០,០០០ ប្រជាជន | ៨១៧ | ១៣៨ |
អត្រាមេរោគអេដស៏/១០០,០០០ ប្រជាជន | ៤៤៧ | ៧២ |
អាំងស៊ីដងជំងឺគ្រុនចាញ់/១០០,០០០ ប្រជាជន | ១,៣៥៣ | ១០៤ |
ប្រទេសកម្ពុជាសម្រេចបាននូវលទ្ឋផលជាច្រើនក្នុងរយៈពេល២០ឆ្នាំនេះប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានការងារជាច្រើនដែលត្រូវធ្វើដើម្បីកាត់អត្រាមរណភាពមាតា-ទារក។
ចំនួនបុគ្គលិកក្នុងវិស័យសាធារណៈ | ប្រុស | ស្រី | ភាគរយ |
វេជ្ជបណ្ឌិត | ២,៣០០ | ៣៧៥ | ១៦% |
វេជ្ជបណ្ឌិតឯកទេស | ៩១ | ៧ | ៨% |
គិលានុបដ្ឋាក-យិការបឋម | ៣,២៥៨ | ១,១៦៥ | ៣៥% |
គិលានុបដ្ឋាក-យិការមធ្យម | ៥,១៧៥ | ១,៦២៩ | ៣១% |
ឆ្មបបឋម | ១,៨២៣ | ០% | |
ឆ្មបមធ្យម | ១,៩០៨ | ០% | |
សរុប | 10,824 | 6,907 | 64% |
ប្រភពព័ត៌មានៈ MOH 2010,Semi-Annual Performance Monitoring Report
ប្រទេសបានខិតខំប្រឹងប្រែ និងបានបង្កើនចំនួនបុគ្គលិកសុខាភិបាលជាច្រើនបន្ទាប់បញ្ចប់សង្រ្គាម។ ទោះយ៉ាងណាក៏ដោយ ចំនួនបុគ្គលិកច្រើនទៀតដែលត្រូវការចំាបាច់ដូចជា៖ វេជ្ជបណ្ឌិត ជាពិសេសខាងផ្នែកសម្ភពនិងរោគស្រ្តី។
តារាងបង្ហាញពីចំនួនបុគ្គលិកសុខាភិបាលដូចខាងក្រោម៖
ប្រទេសកម្ពុជា | ភាគរយ/១០,០០០អ្នក | ថ្នាក់តំបន់ | ភាគរយ/១០,០០០អ្នក |
វេជ្ជបណ្ឌិត | ២.៣ | វេជ្ជបណ្ឌិត | ១៥.២ |
គិលានុបដ្ឋាក/ឆ្មប | ៧.៩ | គិលានុបដ្ឋាក/ឆ្មប | ១៩.៥ |
ប្រភពព័ត៌មានៈ WHO 2012 http://www.who.int/gho/countries/khm.pdf
ព័ត៌មានស្តីពីការចុះបញ្ជីរបស់គណៈឆ្មបកម្ពុជា
គណៈឆ្មបកម្ពុជាបានចាប់ផ្តើមចុះបញ្ជីឆ្មប និងប្រមូលថវិកាចុះបញ្ជីចំនួន២០,០០០ រៀលក្នុង១ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២។ មកទល់បច្ចុប្បន្នឆ្មបចំនួន៤,១០០រូបបានចុះបញ្ជីជាមួយគណៈឆ្មបរាជធានី-ខេត្តចំនួន២៧កន្លែង។ ព័ត៌មានលំអិតស្តីពីចំនួននៃការចុះបញ្ជី សូមចុច បើកមើល - ទាញយក